ឪពុក​និង​កូនស្រី​លង់ទឹក​ស្លាប់ ​ព្រោះ​ចង់​ចូល​អា​មេ​រិ​ក


ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ប្រភព​តុលាការ ​ម៉ិ​ក​ស៊ិ​ក មួយ​រាយការណ៍​ថា បុរស​ជា​ជនអន្តោប្រវេសន៍​ជនជាតិ​សាល់​វ៉ា​ឌ័​រ​ម្នាក់​និង​កូនស្រី​របស់​គេ​អាយុប្រមាណ​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ ពេល​ប៉ុនប៉ង​ហែល​ឆ្លងកាត់​ទន្លេ​RIO BRAVO ដើម្បី​បាន​ចូល​ទៅ​កាន់​ដែនដី​អា​មេ​រិ​កដោយ​លួចលាក់​កាត់​តាម​ ​ម៉ិ​ក​ស៊ិ​ក ។

តាម​របាយការណ៍​មួយ​របស់​តុលាការ ​ម៉ិ​ក​ស៊ិ​ក កថា សាកសព​មនុស្ស​២​នាក់​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៤​មិថុនា នៅ​ជាយក្រុង​MATAMOROS ក្នុង​រដ្ឋ ​ម៉ិ​ក​ស៊ិ​ក ​TAMAULIPAS​។ រូ​ប​ភាព​នៃ​សាកសព​ឪពុក​និង​កូនស្រី​ដែល​អណ្ដែត​លើ​ខ្នង​ឪពុក ក្នុង​ទន្លេ​ ​ម៉ិ​ក​ស៊ិ​ក ​នាំ​ឲ្យ​មានការ​ក្ដុកក្ដួល​ខ្លាំង​លើ​ពិភពលោក​ពិសេស​នៅ​សាល់​វ៉ា​ឌ័​រ​។

ឪពុក​នោះ​មាន​វ័យ​ប្រមាណ​ជា​២៥​ឆ្នាំ​និង​ម្ដាយ​មាន​វ័យ​២១​ឆ្នាំ​និង​កូនស្រី បាន​មក​ដល់​ក្រុង​MATAMOROS​កាលពី​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​ដើរ​ឆ្លងកាត់​ ​ម៉ិ​ក​ស៊ិ​ក ។ រួច​នា​រសៀល​ថ្ងៃ​ទី​២៣​មិថុនា គ្រួសារ​នោះ​បាន​សម្រេច​ហែល​ទឹកទន្លេ​ ​ម៉ិ​ក​ស៊ិ​ក RIO BRAVO​រួម​ជាមួយ​មិត្ត​ម្នាក់​។

ឪពុក​បាន​ដាក់​កូន​ពីលើ​ខ្នង​ដោយ​យក​អាវយឺត​ស្រាក់ ដើម្បី​ហែល​កាត់​ទន្លេ​។ តែ​ដោយ​ទឹក​ហូរ​កួត​ខ្លាំង អ្នក​ទាំង​២​ឪពុក​និង​កូនស្រី​បាន​លង់ទឹក​ស្លាប់​នៅ​មុខ ក្រសែភ្នែក​ម្ដាយ ដែល​ម្ដាយ​នោះ​រក​ឃើញ​នៅ​រស់​លើ​ត្រើយ​ខាង​ ​ម៉ិ​ក​ស៊ិ​ក ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ