ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រកាស​រៀបចំ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​បាក់​រលំ​អគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​រៀបចំ​ពិធី​បុណ្យឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ទាំងអស់​ចំនួន​២៨​នាក់ នៅ​ថ្ងៃ​ទី​២៧ មិថុនា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​រៀបចំ​ពិធី​បុណ្យឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ទាំងអស់​ចំនួន​២៨​នាក់ នៅ​ថ្ងៃ​ទី​២៧ មិថុនា ២០១៩​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ មិថុនា​នេះ ខ្ញុំ​សូម​គោរព​អញ្ជើញ​បងប្អូន​សិល្បករ សិល្ប​ការិនី និង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ សូម​គោរព​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ទក្ខិណានុប្បទាន ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ចំពោះ​បងប្អូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុរ​លំបាក់​អគារ​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ​។

អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បញ្ជាក់​ថា ខ្ញុំ​សូម​ជម្រាប​បងប្អូន​សិល្បៈ​ឲ្យ​បាន​ជ្រាប​ថា ខ្ញុំ ប្រកាស​អញ្ជើញ​បងប្អូន​ជា​សាធារណៈ​បែប​នេះ ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹង​មិន​ប្រកាន់ ព្រោះ​ខ្ញុំ បាន​អញ្ជើញ​ក្នុង Group រួច​ហើយ ខ្ញុំ​អត់​មាន​ពេល​ឆាត Private បាន​គ្រប់​ៗ​គ្នា​ទេ ព្រោះ​ខ្ញុំ​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ។

ដូច្នេះ​បើ​ក្រុមការងារ ឬ​ជំនួយការ​ខ្ញុំ​ទូរស័ព្ទ​អញ្ជើញ​បងប្អូន សូមកុំ​ប្រកាន់​។

ប្រធាន​សមាគម​សិល្បករ​រូប​នេះ​បាន​និយាយ​ទៀត​ថា ដូច្នេះ​សូម​មេត្តា​បងប្អូន​ជួយ​ឆ្លើយ​តប​ក្នុង​ខម​មិន នៃ​សារ​ដែល​នាង​ខ្ញុំ​បាន​បង្ហោះ​អញ្ជើញ​បងប្អូន​ជា​សាធារណៈ ដោយ​អនុគ្រោះ​ផង ព្រោះ​ស្អែក​នេះ ខ្ញុំ​រវល់​ជា​មួយ​កម្មវិធី​ដែល​ជាន់​គ្នា​ច្រើន ហើយ​សុទ្ធតែ​ជា​កម្មវិធី​ដើម្បី​សង្គម​ដូ​គ្នា ។

ជា​ការងារ ដើម្បី​ជន​រង​គ្រោះ​ខ្មែរ​យើង​ទេ​។ ចំណែកឯ​ទីតាំង​ដែល​រៀបចំ​ពិធីបុណ្យ គឺ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​វត្ត​នាគ​វ័ន វេលា​ម៉ោង​៨​ព្រឹក ហើយ​អ្នក​ផ្តើម​កម្មវិធី​រួម​មាន ៖ ព្រះព្រហ្ម វិជ្ជា នី សុវណ្ណ មុនី រ៉េ​ត មេ​កុដិ​លេខ​២៤ វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ និង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ព្រមទាំង​សមាជិក ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ