ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​វេជ្ជបណ្ឌិត​ម្នាក់​ទៅ​តុលាការ​ពី​បទ​ប៉ង​រំលោ.ភ​អ្នកគ្រូ​ពេទ្យឆ្មប​មធ្យម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​វេជ្ជបណ្ឌិត​ម្នាក់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​កសាង​សំណុំរឿង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះជា​គ្រូពេទ្យ​ឆ្មប​មធ្យម​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដូច​គ្នា ។ លោក ស្រី…

ខេត្តកំពង់ឆ្នាំង ៖ លោក​វេជ្ជបណ្ឌិត​ម្នាក់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច​កសាង​សំណុំរឿង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះជា​គ្រូពេទ្យ​ឆ្មប​មធ្យម​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ដូច​គ្នា ។

លោក ស្រី សូ​ដា នាយការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា ពិតជា​មានការ​ឃាត់ខ្លួន​លោក​វេជ្ជបណ្ឌិត​ម្នាក់​ពិតមែន​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា​នេះ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

លោក ស្រី សូ​ដា បាន​បញ្ជាក់​ថា យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះជា​គ្រូពេទ្យ​ឆ្មប​មធ្យម បាន​ប្ដឹង​ចោទប្រកាន់​លោក​វេជ្ជបណ្ឌិត ហេង សេង​ហ៊ ពី​បទ​ប៉ុនប៉ង​រំលោភ ដែល​បាន​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ ។

យោង​តាម​ពាក្យបណ្ដឹង​ដដែល​បាន​បញ្ជាក់​ថា ខណៈ​ដែល​នារី​រង​គ្រោះ​កំពុង​តែ​នៅ​ក្នុង​បន្ទប់ទឹក ​លោក​វេជ្ជបណ្ឌិត​ខាងលើ​បាន​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ង​រំលោភ តែ​មិន​បាន​សម្រេច ហើយ​អ្នកគ្រូ​ពេទ្យ​រង​គ្រោះ​ក៏​រត់​មក​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ហើយ​លោក​វេជ្ជបណ្ឌិត​ខាងលើ​ក៏​មក​តាម​ដែរ ហើយ​ចាប់​អង្អែល​ភ្លៅ​របស់​អ្នកគ្រូ​ពេទ្យ​រង​គ្រោះទៀត ពេល​ឃើញ​សភាពការណ៍​មិន​ស្រួល​បែប​នេះ អ្នកគ្រូ​ពេទ្យ​រង​គ្រោះ​ក៏​បាន​ទៅ​ដេក​ជាមួយនឹង​មិត្តភក្តិ​ដែល​ជា​គ្រូពេទ្យ​ដូច​គ្នា ហើយ​ក៏​បាន​ធ្វើ​ពាក្យបណ្ដឹង​តែ​ម្តង ។

លោក​សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ពិតជា​មាន​ករណី​ខាងលើ​នេះ​កើតឡើង​មែន ប៉ុន្តែ​មិន​ទាន់​ច្បាស់​យ៉ាងណា​នោះ​ទេ អាច​ជា​ការ​ចាប់ដៃ​ចាប់ជើង​តែ​ប៉ុណ្ណោះ ។

ជុំវិញ​ករណី​ខាងលើ កោះសន្តិភាព​មិន​អាច​សុំ​ធ្វើការ​បំភ្លឺ​ពី​ជនជាប់ចោទ​បាន​ទេ ព្រោះ​សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​ក៏​ត្រូវ​ប៉ូលិស​ហាមឃាត់​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ