ឈប់​ឡាន​ទិញ​បាយ តែ​ថ្លៃ​អត់​ទិញ​វិញ ស្រាប់​អ្នកលក់​យក​បាយ​នោះ​គប់​ម្ចាស់​ឡាន​ផ្អើល​ពេញ


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 ដឹក​ប្រពន្ធ និង​ម្តាយ​ទៅ​ឈប់​ទិញ​បា​យស​មួយ​ប្រអប់ តែ​បាយ​នោះ​មួយ​ប្រអប់​តម្លៃ​២០០០​រៀល គាត់​អត់​ទិញ ស្រាប់តែ​អ្នកលក់​យក​ប្រអប់​បាយ​គប់​ទៅ​លើ​រថយន្ត​ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ខឹង​ក៏​ឈ្លោះប្រកែក​គ្នា ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ជួយ​សម្របសម្រួល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​47 នៅ​ចំណុច​ក្លឹ​ប​កម្សាន្ត​កា​សា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-7987 ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ និង​ម្តាយ បើកបរ​តាម​បណ្តោយ​ផ្លូវ​47 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ គាត់​ក៏​ឈប់​រថយន្ត​នៅ​មុខ​ក្លិប​កម្សាន្ត​កា​សា រួច​បាន​ចុះ​ទៅ​ទិញ​បា​យស​មួយ​ប្រអប់ ពេល​សួរ​រក​ទិញ​បា​យស​មួយ​ប្រអប់​តម្លៃ​២០០០​រៀល គាត់​បាន​តថ្លៃ​នៅ​១០០០​រៀល​ដូច​តម្លៃ​ធម្មតា តែ​អ្នកលក់​អត់​លក់ អ្នកទិញ​ក៏​អត់​ទិញ​ដែរ បាន​ដើរ​ចូល​ទៅ​ក្នុង​រថយន្ត​វិញ ស្រាប់តែ​អ្នកលក់​បាន​យក​ប្រអប់​នោះ​គប់​ទៅ​លើ​រថយន្ត​ផ្នែក​ខាង​មុខ​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​គាត់​ខឹង​ក៏​ចុះ​ទៅ​សួរនាំ​នឹង​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ផ្អើល​ពេញ​ដងផ្លូវ​ធ្វើ​អោយ​អ្នក​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នាំ​គ្នា​ចោមរោម​មើល​ទើប​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ចុះ​មក​ជួយ​សម្របសម្រួល ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បានអោយ​ភាគី​ទាំង​សងខាង​សុំ​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​ភាគី​អ្នកលក់​ជា​អ្នក​សុំ​ទោស​មុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ