ត្រឹម​តែ​៧​វិធី​តែ​ប៉ុណ្ណោះ អាច​ធ្វើ​ឱ្យ​ស្បែក​មុខ​តឹង​ស្អាត​បាន


មុខ​គឺជា​កន្លែង​ដែល​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់​រូប ព្រោះ​មាន​តែ​វា​ទេ​ជា​កន្លែង​ដែល​អាច​ទាក់ទាញ​មនុស្ស​គ្រប់​រូប ដូចនេះ​បើ​វា​មាន​អាកា​រៈ​មិន​តឹង​ណែន​ល្អ គួរតែ​ធ្វើ​ដូច​ម្តេចទៅ?

១-នៅ​ពេល​ដែល​អ្នក​លុបមុខ អ្នក​ត្រូវ​តែ​ប្រើ​ទឹក​ក្តៅ​អ៊ុ​ន​ៗ​ដើម្បី​លាង​ជា​មុន​សិន ព្រោះ​ទឹក​ក្តៅ​អ៊ុ​ន​ៗ​អាច​សម្អាត​ស្បែក​អ្នក​ឲ្យ​ស្អាត​បាន បន្ទាប់​មក​ទើប​ប្រើ​ទឹក​ត្រជាក់​ដើម្បី​លាង ព្រោះ​វា​អាច​ផ្ចិត​រន្ធ​ញើស​អ្នក​ឲ្យ​តូច​បាន​។

២-អ្នក​អាច​យក​កន្សែង​មួយ​ដាក់​ក្នុង​ទូរ​ទឹកកក​ដើម្បី​ឲ្យ​វា​ត្រជាក់ បន្ទាប់​មក​ក្រោយ​ពេល​ដែល​លាងមុខ​រួច អ្នក​អាច​ប្រើ​វា​មក​ស្អំ​លើ​មុខ​អ្នក​បាន នោះ​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​ល្អ​នោះ​ទេ ថែម​ទាំង​អាច​ផ្ចិត​យ​រន្ធ​ញើស​អ្នក​បាន​ទៀត​ផង​។

៣-អ្នក​អាច​យក​ពងមាន់ ប៉ុន្តែ​យក​តែ​ផ្នែក​ស លាយ​ជាមួយ​ទឹកឃ្មុំ ហើយ​វៃ​វា​ឲ្យ​សព្វ​ចូល​គ្នា បន្ទាប់​មក​យក​ត្រសក់​ទៅ​ជ្រលក់​វា ហើយ​យក​មក​បិទ​លើ​មុខ​អ្នក​ចំនួន​១០​នាទី ទើប​លាង​ចេញ នោះ​ស្បែក​អ្នក​នឹង​អាច​តឹង​ណែន​តាម​អ្វី​ដែល​អ្នក​ប្រាថ្នា​ហើយ​។

៤-អ្នក​អាច​យក​ស្លឹក​នៃ​តែ​បៃតង​មក​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​បាន ដោយ​អ្នក​គ្រាន់តែ​យក​វា​ដាក់​ចូល​ទឹកលុប​មុខ​របស់​អ្នក​រាល់ថ្ងៃ នោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ស្បែក​ទន់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​រន្ធ​ញើស​តូច ហើយ​ស្បែក​មិន​ងាយ​ចាស់​ឡើយ ប៉ុន្តែ​អ្នក​ដែល​មាន​ស្បែក​ប្រតិកម្ម មិន​អាច​ប្រើ​វិធី​នេះ​បាន​ទេ​។

៥-អ្នក​អាច​បរិភោគ​សរសៃ​គោ ស្បែក​មាន់ និង​ស្បែក​ជ្រូក​ជាដើម ព្រោះ​វា​សុទ្ធតែ​ជា​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​តឹង​ណែន​ល្អ​ដូច​គ្នា​។

៦-បើ​អ្នក​ចង់​ឲ្យ​ស្បែក​អ្នក​តឹង អ្នក​ត្រូវ​តែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ​ជា​និច្ច មិន​ត្រូវ​តែងតែ​ពិបាកចិត្ត ហើយ​គិត​ច្រើន​នោះ​ទេ ព្រោះ​ទ​ង្វើ​ទាំងនេះ​សុទ្ធតែ​ប៉ះពាល់​ដល់​ស្បែក​អ្នក​ខ្លាំង​ណាស់​។

៧-អ្នក​ត្រូវ​តែ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​គ្រប់​ម៉ោង ព្រោះ​ការ​គេង​នេះ​ពិតជា​សំខាន់​សម្រាប់​ស្បែក​អ្នក​ណាស់ បើ​អ្នក​គេង​មិន​គ្រប់ នោះ​វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​ងាយ​ចាស់​ណាស់ នោះ​វា​នឹង​ងាយ​រលុង​ដូច​គ្នា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ