ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន ​ទទួល​លិខិត​ល្អ​មួយ​ពី​លោក​ត្រាំ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទទួល​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​មាន​ខ្លឹមសារ​ដ៏​ល្អ​។ ទោះបី​យ៉ាងណា​ការ​ចរចា​រវាង​ប្រទេស​ទាំង​២​នៅ​តែ​ជាប់​គាំង​។ KCNA​គូសបញ្ជាក់​ថា​ក ្រោយ​ពី​អាន​សារលិខិត​នោះ​លោក​គី​ម​ថ្លែង​ដោយ​ពេញចិត្ត​ថា ខ្លឹមសារ​ពិតជា​ប្រសើរ​។…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣​មិថុនា​ថា មេដឹកនាំ​ប្រទេស​នេះ​លោក​គី​ម​ជុង​អ៊ុ​ន បាន​ទទួល​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ដែល​មាន​ខ្លឹមសារ​ដ៏​ល្អ​។ ទោះបី​យ៉ាងណា​ការ​ចរចា​រវាង​ប្រទេស​ទាំង​២​នៅ​តែ​ជាប់​គាំង​។

KCNA​គូសបញ្ជាក់​ថា​ក ្រោយ​ពី​អាន​សារលិខិត​នោះ​លោក​គី​ម​ថ្លែង​ដោយ​ពេញចិត្ត​ថា ខ្លឹមសារ​ពិតជា​ប្រសើរ​។ ដោយ​សរសើរ​ចំពោះ​ការ​វ័យឆ្លាត​ខាង​នយោបាយ​និង​ភាព​អង់អាច​ក្លាហាន​វិសាមញ្ញ​របស់​លោក​ត្រាំ លោក​គី​ម​ជុង​អ៊ុ​ន​និយាយ​ថា លោក​នឹង​សិក្សា​ដោយ​យកចិត្តទុកដាក់​ខ្លឹមសារ​នៃ​លិខិត​នេះ​។

KCNA​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​លើ​ខ្លឹមសារ​នៃ​លិខិត​នេះ ហើយ​សេត​វិមាន​ក៏​បដិសេធ​មិន​និយាយ ពី​ការ​បញ្ជូន​លិខិត​នេះ​មក​ឲ្យ​សម​ភាគី​កូរ៉េ​ខាងជើង​ដែរ តែ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​និយាយ ខ្លួន​ដឹង​ពី​វត្តមាន​នៃ​លិខិត​នោះ​របស់​លោក​ត្រាំ​។ ក្រុង​សេ​អ៊ូ​ល​ចាត់​ទុក​ថា​នោះ​ជា​រឿង​វិជ្ជមាន​មួយ ក្នុង​ពេល​ដែល​ការ​ចរចា​រវាង​កូរ៉េ​ខាងជើង​និង​អា​មេ​រិ​ក​បន្ត​ដើរទៅ​មុខ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​លិខិត​គ្នា​កម្រិត​ខ្ពស់​។

កាលពី​ថ្ងៃ​ទី​១១​មិថុនា​លោក​ត្រាំ​ធ្លាប់​បាន​គូសបញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ល្អ​និង​កក់ក្ដៅ​បំផុត​មួយ ពី​លោក​គី​ម​ជុង​អ៊ុ​ន​ដោយ​លោក​អះអាង​ថា លោក​បន្ត​ជឿ​ទុកចិត្ត​លើ​កូរ៉េ​ខាងជើង ទោះ​អវត្តមាន​នៃ​ការ​រីក​ចម្រើន​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​ក្ដី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ