ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន​! ប៉ះ​ហើយ​ធ្វើ​បែប​នេះ​ទៀត ក្លាយ​ជា​រឿង​ព្រហ្មទណ្ឌ​ផ្អើល​ស្រុក​អង្គ​ស្នួល (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ព្រោះតែ​ខឹង​ពេក​បាន​ក្លាយទៅជា​អ្នកទោស ត្រូវ​នគរបាល​ចាប់ខ្លួន ក្រោយ​ពេល​​បុរស​នេះ​យក​ប្រេងសាំង​​ទៅ​ជះ​ស្រោច​លើ​រថយន្ត រួច​គំរាម​ដុត​សម្លាប់​អ្នក​បើក ព្រមទាំង​ចិន​៤​នាក់​ទៀត​កំពុង​ជិះ​ក្នុង​នោះ​ទាំងអស់ បន្ទាប់​ពី​អ្នកបើកបរ​នោះ​ជ្រុល​ប៉ះ​ដៃចង្កូត​គេ​ហើយ​មិន​ព្រម​សុំ​ទោស​​សូ​ម្បី​មួយ​ម៉ាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ព្រោះតែ​ខឹង​ពេក​បាន​ក្លាយទៅជា​អ្នកទោស ត្រូវ​នគរបាល​ចាប់ខ្លួន ក្រោយ​ពេល​​បុរស​នេះ​យក​ប្រេងសាំង​​ទៅ​ជះ​ស្រោច​លើ​រថយន្ត រួច​គំរាម​ដុត​សម្លាប់​អ្នក​បើក ព្រមទាំង​ចិន​៤​នាក់​ទៀត​កំពុង​ជិះ​ក្នុង​នោះ​ទាំងអស់ បន្ទាប់​ពី​អ្នកបើកបរ​នោះ​ជ្រុល​ប៉ះ​ដៃចង្កូត​គេ​ហើយ​មិន​ព្រម​សុំ​ទោស​​សូ​ម្បី​មួយ​ម៉ាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ជុំ វាសនា ហៅ​ស្នា អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ជិះ​, ម៉ូតូ​ម៉ាក​គុប C-09 ជ្រុង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1-C-8640 មាន​ទីលំនៅ​ក្នុងភូមិ​ចំបក់​កោង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល រួម​ទាំង​វត្ថុ​តាង​ប្រេងសាំង​ជាង​កន្លះ​លី​ត្រ​សល់​ពី​ការ​ជះ​ស្រោច​លើ​រថយន្ត​, ដែក​កេស​១​។ ចំណែក​បុរស​អ្នក​បើករថយន្ត​ឈ្មោះ ស៊ុន នូ​ច អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ រថយន្ត​ម៉ាក Lexus RX-300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6857 ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជនសង្ស័យ​ជិះ​ម៉ូតូ​ស្របគ្នា​ជាមួយ​រថយន្ត​ខាងលើ​ពី​កើត​ទៅ​លិច ដោយ​ក្នុង​រថយន្ត​នោះ​មាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​៤​នាក់​ផង​ដែរ លុះ​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ធនា​គារ​​ខាងកើត​ផ្សារ​បែក​ចាន រថយន្ត​ក៏​ជ្រុល​ប៉ះ​ដៃចង្កូត​ម៉ូតូ​បន្តិច​តែ​មិន​បាន​បណ្ដាល​ឲ្យ​ដួល​ឡើយ ។ ខណៈ​នោះ​ភាគី​ទាំង​២ ជជែក​គ្នា​យក​ត្រូវ​រៀងខ្លួន​យ៉ាង​តឹង​សរសៃ​.​ក ប៉ុន្តែ​ភ្លាម​ៗ​នោះ​មិន​មាន​អំពើ​ហិង្សា​ណា​មួយ​​កើតឡើង​ឡើយ ហើយ​កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ក៏​បាន​សម្របសម្រួល​បញ្ចប់រឿង​ដោយ​ស្មើគ្នា ព្រោះ​ពុំ​មាន​អ្នក​រង​របួស ឬ​បង្ក​ឲ្យ​រង​ការ​ខូចខាត​អ្វី​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ទោះបីជា​មានការ​សម្រួល​គ្នា​ចប់​មែន ប៉ុន្តែ​គ្មាន​សំណង​ឡើយ ហើយ​បុរស​អ្នក​បើក​រថយន្ត​ក៏​មិន​បាន​សុំ​ទោស​បុរស​អ្នក​ជិះ​ម៉ូតូ​សូ​ម្បី​តែ​មួយ​ម៉ាត់ និង​បើករថយន្ត​បន្តដំណើរ​ទៅ​មុខ​បាត់​ជា​ហេតុ​ធ្វើ​ឲ្យ​ជនសង្ស័យ​រូប​នេះ​អាក់អន់ស្រពន់ចិត្ត​យ៉ាង​ខ្លាំង​។ បន្ទាប់​មក​ជន​នេះ​ទិញ​ប្រេងសាំង​២​ដប​ចំណុះ​២​លី​ត្រ រួច​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​រហូត​ដល់​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ទើប​តាម​ទាន់​ហើយ​យក​សាំង​ជះ​ស្រោច​លើ​រថយន្ត​ជិត​អស់​១​ដប​ទឹកក្រូច​ចំណុះ​១​លី​ត្រ​កន្លះ រីឯ​សាំង​១​ដប​ទឹក​សុទ្ធ​ចំណុះ​កន្លះ​លី​ត្រ​ទៀត ជះ​មិន​ទាន់​ទេ ព្រមទាំង​កាន់​ដែកកេស ហើយ​ស្រែក​គំរាម​ថា នឹង​ដុត​សម្លាប់​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ អ្នក​បើករថយន្ត ព្រមទាំង​ជនជាតិ​ចិន​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​អ្នកបើកបរ​រូប​នោះ​ចុះ​ពីលើ​រថយន្ត​ទាំង​កំហឹង​ស្ទុះ​ទៅ​ដាល់​លើ​ជនសង្ស័យ​បញ្ចេញ​កំហឹង​ទៀត​ផង ដែល​ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ពើក និង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល ក៏​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។

ប្រភព​ខាងលើ​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​សារភាព​ថា ខ្លួន​ខឹង​ម្ចាស់​រថយន្ត​នេះ​ខ្លាំង​ពេក​ដែល​មាន​ច​រឹក​ឡូយ​ពេក​ក្រៃ​បើករថយន្ត​ប៉ះ​ខ្លួន​ហើយ​មិន​ទទួលកំហុស​ខ្លាច​ថោក គ្មាន​ពាក្យសុំ​ទោស​សូ​ម្បី​តែ​១​ម៉ាត់​សោះ រួច​បើកឡាន​ចេញ​ទៅ​យ៉ាង​ព្រងើយ ទើប​ខ្លួន​ទិញ​ប្រេងសាំង រួច​ជិះ​ម៉ូតូ​ចេញ​តាម​យក​​សាំង​ទៅ​ជះ​ស្រោច​លើ​រថយន្ត​។ ប៉ុន្តែ​គ្រាន់តែ​ជា​ការ​គំរាម​ឲ្យ​មានការ​ភ័យ​ខ្លាច និង​ព្រមាន​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​អ្នក​បើករថយន្ត​ម្នាក់​នេះ​មាន​ច​រឹក​ឈ្លើយ​បើក​ប៉ះ ឬ​បុក​គេ​ហើយ អត់​សុំ​ទោស​បែប​នេះ​អ​ញ្ចឹ​ង​ទៀត សូម​មាន​សុជីវធម៌​ខ្លះ​ផង ហើយ​ខ្លួន​មិន​មាន​បំណង​ដុត​រថយន្ត​នោះ​ឡើយ​។

ក្រោយ​ពេល​ស្តាប់​ចម្លើយ​សារភាព​រួច នគរបាល​បាន​នាំ​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ដែល​ដកហូត​ខាង​លើ រួម​ជាមួយ​រថយន្ត និង​ម៉ូតូ​ផង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ