ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញភ្លាមប្រកូកហៅគេឯង…និងសែងប្តីចូលផ្ទះភ្លាម…តែអ្វីៗក៏ហួសពេល

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មុនមានការភ្ញាក់​ផ្អើលនេះ ត្រូវប្រពន្ធ​​សង្ស័យ​​ក៏​ដេ​ី​រ​មេ​ី​លតា​មរបង​ផ្ទះ​ខាងលិច​ ស្រាប់តែ​ប្រទះ​ឃេ​ី​ញ​ប្តី​ចង.ក​នឹង​មែក​ស្វាយ ទើប​ហៅ​បងប្អូន​ជិតខាង​ឲ្យ​មក​ជួយ​ពិនិត្យ​មេ​ី​ល និង​កាត់​ខ្សែ​សែង​ប្តី​ទៅ​ដាក់​ក្នុងផ្ទះ​ក្រែង​នៅ​រស់​ តែ​គាត់​បាន​ស្លាប់​ទៅ​ហេ​ី​យ ។ មរណភាព​ដោយ​ចងក​នេះ…

ខេត្តកំពង់ធំ ៖ មុនមានការភ្ញាក់​ផ្អើលនេះ ត្រូវប្រពន្ធ​​សង្ស័យ​​ក៏​ដេ​ី​រ​មេ​ី​លតា​មរបង​ផ្ទះ​ខាងលិច​ ស្រាប់តែ​ប្រទះ​ឃេ​ី​ញ​ប្តី​ចង.ក​នឹង​មែក​ស្វាយ ទើប​ហៅ​បងប្អូន​ជិតខាង​ឲ្យ​មក​ជួយ​ពិនិត្យ​មេ​ី​ល និង​កាត់​ខ្សែ​សែង​ប្តី​ទៅ​ដាក់​ក្នុងផ្ទះ​ក្រែង​នៅ​រស់​ តែ​គាត់​បាន​ស្លាប់​ទៅ​ហេ​ី​យ ។ មរណភាព​ដោយ​ចងក​នេះ ក៏​ទទួល​បានការ​ធ្វើ​កោសល្យវិច័យ​ផង​ដែរ ​។

គួរបញ្ជាក់ដែរថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​រូបនេះ ​បាន​ចងក​សម្លាប់​ខ្លួន និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ​មិថុនា នៅ​ភូមិ​សំពុង ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ។ ជន​រង​គ្រោះ​ឈ្មោះ សូ សារា​វុ​ធ ​អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ប្រាសាទ ។

បើ​តាម​ការ​រៀបរាប់​របស់​ប្រពន្ធ​ឈ្មោះ កែវ សៀង អាយុ​៤០​ឆ្នាំ​ថា កន្លង​មក ​ប្ដី​គាត់​តែង​ត្អូញត្អែរ​ថា មិន​សូវ​ស្រួលខ្លួន​សោះ ពេល​ហូប​បាយ​រួច​ម្ដង​ៗ ចេះ​តែ​មាន​អាការ​ហើមពោះ​ឆ្អល់ពោះ តឹង​ណែន ហើយ​មួយ​រយៈ​មកនេះ គាត់​ចេះ​តែ​ដើរ​និយាយ​ប្រាប់​មិត្តភក្តិ​ថា បើ​ឈឺ​យ៉ាង​ៗ​នេះ​ប្រហែល​រស់​មិន​បាន​យូរ​ទេ ។
ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ​មិថុនា គាត់​បាន​ឲ្យ​ថ្នាំ​ឈឺក្រពះ​ទៅ​ប្ដី​លេប ។ មួយសន្ទុះ​ក្រោយមក គាត់​បាន​សួរ ហើយ​ប្ដី​ឆ្លើយថា បាន​គ្រាន់​បន្តិច​ហើយ​ក៏​នាំ​គ្នា​សម្រាក​ទៅ ។

លុះ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ ពេល​គាត់​ភ្ញាក់​ពី​ដំណេក​មិនឃើញ​ប្តី ក៏​នាំ​កូន​ជិះ​ម៉ូតូ​ដើរ​រក​រហូត​ដល់​វត្ត​ចំបក់​ជ្រំ​នៅ​តែ​មិន​ឃេ​ី​ញ ក៏​នាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ ដេ​ី​រ​សួ​រ​អ្នក​ជិតខាង ​ក៏​គ្មាន​អ្នក​ណា​ឃើញដែរ តែ​ឮ​សូរ​ឆ្កែ​ព្រុស​កាលពី​យប់​។

អត្ថបទសរសេរ ដោយ