ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​ស្រែក​ទ្រហោយំ​ស្ទើរ​គាំងបេះដូង បើ​កូន​ពេញ​ស្រឡាញ់​ទាំង​៤​បាន​ស្លា.ប់​បែប​នេះ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ឱ​ពុក​ម្តាយ​ស្ទើ​តែ​ស្រែក​ទ្រហោយំ​ស្ទះដង្ហើម​ស្លាប់​ខ្លួន ខណៈ​ពេល​ដែល​ឃើញ​កូន​កំពុង​ពេញ​ស្រលាញ់​របស់​ខ្លួន​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​វេទនា​បែប​នេះ ដែល​ហេតុ​ការ​ដ៏​គួរ​អោយ​សង្វេគ​បាន​កើតឡើង នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី នា​រសៀល​ម៉ោង​៤​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ…

ខេត្តតាកែវ ៖ ឱ​ពុក​ម្តាយ​ស្ទើ​តែ​ស្រែក​ទ្រហោយំ​ស្ទះដង្ហើម​ស្លាប់​ខ្លួន ខណៈ​ពេល​ដែល​ឃើញ​កូន​កំពុង​ពេញ​ស្រលាញ់​របស់​ខ្លួន​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​វេទនា​បែប​នេះ ដែល​ហេតុ​ការ​ដ៏​គួរ​អោយ​សង្វេគ​បាន​កើតឡើង នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​លំពង់ ស្រុក​បាទី នា​រសៀល​ម៉ោង​៤​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ដែល​មាន​ក្មេង​ប្រុស​ស្រី​ចំនួន​៤​នាក់ នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ក្បែរ​វាលស្រែ ច​ង្ងាយ​ពី​ផ្ទះ​ជីដូន​ជាង​២០០​ម៉ែត្រ ក៏​លង់ទឹក​ស្លាប់​ទាំងអស់ ។

នគរបាល​ស្រុក​បាទី​បានអោយ​ដឹង​ថា ក្មេង​ដែល​លង់ទឹក​ស្លាប់​ខាងលើ​មាន​ចំនួន​០៤​នាក់ ហើយ​ក្មេង​ទាំង​០៤​នាក់​នោះ គឺជា​បងប្អូន​ជីទួតមួយ​ជាមួយ​គ្នា ដែល​ពួក​គេ មុន​ពេល​កើតហេតុ បាន​នាំ​គ្នា​ដើរ​លេង​នៅ​តាម​វាលស្រែ​ក្បែរ​នោះ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​នាំ​គ្នា​ចុះ​លេង​ទឹកស្រះ ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ជីដូន​របស់​ខ្លួន​ប្រហែល​ជាង​២០០​ម៉ែត្រ ។ ក្មេង​ដែល​ស្លាប់​ទាំង​០៤​នាក់​នោះ​រួម​មានឈ្មោះ​ទី​០១ -​ឈ្មោះ ហៀ​ង សុខ​ឃី​ម ភេទ​ស្រី អាយុ​០៥​ឆ្នាំ ទី​០២-​ឈ្មោះ ហៀ​ង វីត ភេទ​ប្រុស អាយុ​០៣​ឆ្នាំ ដែល​មាន​ឱ​ពុក​ឈ្មោះ សួរ សេ​ហាក់ និង​ម្តាយ​ឈ្មោះ ផា​ន់ ចាន់​ណា ក្មេង​រង​គ្រោះ​ទី​០៣- ឈ្មោះ នៅ ស្រី​ឡេ​ង ភេទ​ស្រី អាយុ​០៣​ឆ្នាំ និង​ក្មេង​រង​គ្រោះ​ទី​០៤- ឈ្មោះ នៅ ស្រី​លាក់ ភេទ​ស្រី អាយុ​០៤​ឆ្នាំ មាន​ម្តាយ​ឈ្មោះ សេក ស្រី​ម៉ុម ។

សូម​បញ្ជាក់​ថា ក្មេង​ទាំង​០៤​នាក់​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​នាំ​គ្នា​ចុះ​រាវរក​សាកសព​នៅ​ក្នុង​ស្រះ ដោយ​ប្រទះ​ឃើញ​លង់​លិចទៅ​បាត​ស្រះ​ទាំង​០៤​នាក់​តែ​ម្តង ករណី​នេះ​ពិតជា​ធ្វើ​អោយ​សង្វេគ​ខ្លាំង​ណាស់ និង​អាណោចអាធម្ម​ជាទី​បំផុត ចំពោះ​គ្រួសារ​នៃ​សព​ដែល​ត្រូវជា​ឱ​ពុក​ម្តាយ​របស់​ក្មេង​រង​គ្រោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ