ក្រុមហ៊ុន Huawei បានរចនាជាមួយ Porsche, ក្រុមហ៊ុន OPPO រចនាជាមួយ Lamborghini និងក្រុមហ៊ុន One Plus រចនាជាមួយ McLaren ។ បើពាក្យចចាមអារ៉ាមជាការពិតនោះគឺជាការល្អបំផុតដែលក្រុមហ៊ុន Samsung រចនាជាមួយ Tesla ហើយដែលត្រូវបានគេនិយាយថានឹងមានចំផែនការរចនា Galaxy Note10 Tesla Edition ។
អ្នកសរសេរ Blog ជនជាតិចិនម្នាក់បានចែករំលែករូបភាពទូរស័ព្ទនេះដោយបង្ហោះនៅលើ Weibo រយៈពេលជិតមួយសប្តាហ៍កន្លងមកហើយដែលក្រុមហ៊ុនទូរសព្ទ័យក្សកូរ៉េខាងត្បូងមួយនេះនឹងសហការជាមួយក្រុមហ៊ុន Tesla ដើម្បីចេញលក់ Galaxy Note 10 Edition ។
ទូរស័ព្ទ Samsung Galaxy Note10 Tesla Edition នេះមានលោហៈធាតុពណ៌ប្រផេះដែលរំលេចដោយពណ៌ក្រហម និងមានស្លាកសញ្ញា 3D Tesla នៅខាងក្រោយនៃទូរស័ព្ទ ។ ដោយឡែក S Pen ក៏មានពណ៌ក្រហមដែរដោយលោហៈពណ៌ប្រផេះនៅផ្នែកខាងលើ ។
បើយោងតាមប្រភពនៃពាក្យចចាមអារ៉ាម គឺវាអាចទៅរួចដែលថា Galaxy Note10 Tesla Edition អាចនឹងបង្ហាញខ្លូននៅពេលក្រោយបន្ទាប់ពីព្រឹត្តិការណ៍ Galaxy Note10 Unpacked ។
ទូរស័ព្ទ Galaxy Note10 នឹងចេញលក់នៅខែសីហា ជាមួយម៉ូដែល Pro ដែលមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ ។ ទូរស័ព្ទទាំងពីរនេះនឹងមានរន្ធមួយនៅក្នុងអេក្រង់ចំកណ្តាលផ្នែកខាងលើនៃទូរស័ព្ទសម្រាប់កាមេរ៉ាស៊ែលហ្វី ហើយវានឹងត្រូវបានបំពាក់ដោយ CPU Exynos 9825 ៕
ប្រភព ៖ gizmochina , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ