អា​មេ​រិ​ក​នឹង​បណ្ដេញ​មនុស្ស​ចេញ​ច្រើន​លាន​នាក់


សហរដ្ឋអាមេរិក ៖ តាម​TWITTER​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​នា​ថ្ងៃ​ទី​១៨​មិថុនា​ថា អា​មេ​រិ​ក​នឹង​ចាប់ផ្ដើម​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ដំណើរការ​នៃ​ការ​ចាប់​បណ្ដេញ​មនុស្ស​ច្រើន​លាន​នាក់​ដែល​គ្មាន​សំបុត្រស្នាម និង​មក​ដល់​អា​មេ​រិ​កដោយ​ខុសច្បាប់​។

លោក​ត្រាំ​គូសបញ្ជាក់​ថា នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ប៉ូលិស​អន្តោប្រវេសន៍ នឹង​ចាប់ផ្ដើម​ចាប់​បណ្ដេញចេញ ជនបរទេស​ដែល​ចូល​មក​អា​មេ​រិ​កដោយ​ខុសច្បាប់​។ ពួក​គេ​នឹង​ចាប់​បណ្ដេញចេញ​ដោយ​ឆាប់រហ័ស​បំផុត​។ លោក​បន្ត​ថា​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​តាម​កិច្ចព្រមព្រៀង​នោះ បើ​ចង់​មក​កាន់​អា​មេ​រិ​ក ចាំបាច់​ត្រូវ​សុំ​លក្ខន្តិកៈ​ជា​ជនភៀសខ្លួន​នៅ​ក្នុង​ប្រទេស​នោះ​ផ្ទាល់​តែ​ម្ដង ជា​ជាង​នៅ​សហរដ្ឋអាមេរិក​។

អា​មេ​រិ​ក​ប្រឈម​មុខ​នឹង​ការ​ហូរ​ចូល​យ៉ាង​គំហុក​ពួក​ជនអន្តោប្រវេសន៍ មក​ពី​ហ្គា​តេ​ម៉ា​ឡា និង​ប្រទេស​ក្រីក្រ​ឯទៀត​ៗ នៅ​អា​មេ​រិ​ក​កណ្ដាល​ដែល​រង​ការ​ប៉ះពាល់​ដោយ​អ​ពើ​ហិង្សា​របស់​ពួក​ជនខិលខូច​។

លោក​ត្រាំ​និយាយ​ពី​ការ​លុកលុយ​មួយ ហើយ​ចាត់​ទុក​ការ​តស៊ូ​ប្រឆាំង​ពួក​អន្តោប្រវេសន៍​ខុសច្បាប់ ថា​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​លោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ