ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​និច្ច បង្ហាញមុខ​គូស្នេហ៍​ក្មេង​ជាង​វ័យ​​ស្ទើរតែ​ស្មាន​មិន​ដល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ដែល​បង្ហាញ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ម្តងណា​ឡើយ ស្រាប់តែ​តារាចម្រៀង​វ័យក្មេង ថៃ អតិ​ជាតិ​បុត្រ បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​ជាមួយ​ស្រី​ស្រស់ ដួង​ម៉ា​និ​ច​។ ភាព​ផ្អែមល្ហែម​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួក​គេ​បញ្ចេញ​ការ​សង្ស័យ​ថា…

រាជធានី​ភ្នំពេញ ៖ មិន​ដែល​បង្ហាញ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ម្តងណា​ឡើយ ស្រាប់តែ​តារាចម្រៀង​វ័យក្មេង ថៃ អតិ​ជាតិ​បុត្រ បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ខ្លាំង​ជាមួយ​ស្រី​ស្រស់ ដួង​ម៉ា​និ​ច​។ ភាព​ផ្អែមល្ហែម​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួក​គេ​បញ្ចេញ​ការ​សង្ស័យ​ថា ជា​ស្នេហា​ខុស​ជំនាន់​ដែល​ទើបនឹង​ដុះ​ពន្លក​ឡើង​។ ការ​ចាប់ដៃ​នេះ​គេ​ដឹង​ដែរ​ថា បាន​លេច​ចេញ​ឡើង​ក្រោយ​ពី​ពួក​គេ​បាន​បង្ហាញមុខ​ក្នុង​ការ​ដំណើរ​កម្សាន្ត​រួម​គ្នា​មួយ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ព្រី​ន​ស៍ ម៉ា​ណ័​រ នា​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។

មុន​ពេល​លេច​ចេញ​ភាព​ផ្អែមល្ហែម​នេះ គេ​បានឃើញ​ស្រី​ស្រស់​ដួង ម៉ា​និ​ច ពោល​ពាក្យ​ឯកា​ខ្លាំង ប៉ុន្តែ​មិន​បាន​មួយ​ថ្ងៃ​ផង ស្រាប់តែ​លេចមុខ​តារាចម្រៀង​វ័យក្មេង​ស្រស់​សង្ហារ​ម្ចាស់​បទ «​គ្រា​ស្នេហ៍​» ថៃ អតិ​ជាតិ​បុត្រ មក​ពោល​ពាក្យ​ផ្អែមល្ហែម​ទៅ​បែប​លួងលោម និង​ថា ស្រលាញ់​មិន​ត្រឹម​ទុក​ត្រឹម​ជា​បងស្រី​ឡើយ​។

ស្ថិត​នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​(page) របស់​ពួក​គេ​ផ្ទាល់ គឺ​បាន​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​បែប​ផ្អែមល្ហែម​ទាំង​ការ​ជិះ​ឧបករណ៍​កម្សាន្ត ការ​លេង​កីឡា ពិសេស​ការ​ទទួលទាន​អាហារ​បែប​គូស្នេហ៍​រ៉ូ​មេន​ទិ​ក ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួក​គេ​ចាប់អារម្មណ៍​ខ្លាំង​។

ក្នុង​ការ​ផ្សាយ​ផ្ទាល់​នេះ មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ជិត​១០​ម៉ឺន​នាក់ រួម​ជាមួយ​ការ​បញ្ចេញយោបល់​ជា​ច្រើន​ដែល​គេ​សរសើរ​ថា ពួក​គេ​សាក​សម​គ្នា បើ​ទោះបីជា​មាន​វ័យ​ខុស​គ្នា​ច្រើន​បន្តិច​ក្តី​។ យូរ​ៗ​ម្តង​គេ​បានលឺ​ពាក្យ​ស្រលាញ់​ចេញ​មាត់​តារាចម្រៀង​វ័យក្មេង​រូប​នេះ ដែល​ហាក់​ទំនង​មិនមែន​ជា​ការ​និយាយ​លេង​នោះ​ទេ​។

អ្វី​ដែល​ពិសេស​តារា​ប្រុស​ស្រស់​សង្ហារ​រូប​នេះ​បាន​ជូន​កាដូ​ខ្សែ​.​ក​ដ៏​ស្រស់​ស្អាត និង​ពាក់​នឹង​.​ក​ឲ្យ​តារា​ស្រី​រូប​នេះ​ផង​ដែរ​។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​តារា​សម្តែង និង​តារាចម្រៀង​រូប​នេះ​បាន​នៅឡើយ​ទេ ប៉ុន្តែ​តាម​រយៈ​សកម្មភាព​ពួក​គេ​ហាក់​ស៊ីចង្វាក់ និង​អារម្មណ៍​ដូច​គ្នា​ច្រើន ទាំង​ការ​និយាយ​​​ស្តី ដែល​ស្ថិត​នៅ​ក្នុង​ការ Live ផ្ទាល់​នោះ តារាចម្រៀង ថៃ អតិ​ជាតិ​បុត្រ ក៏​បាន​បង្ហើរ​សំនៀង​បទ​ចម្រៀង​​ដែល​បង្កប់​ដោយ​អត្ថន័យ​ស្នេហា​ជ្រាលជ្រៅ​បើ​ទោះបីជា​មាន​វ័យ​ខុស​គ្នា​ខ្លះ​ក៏​ដោយ​៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ