ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសមាន​ចរិត​លក្ខណ៍​ទាំង​១២​ប្រភេទ​នេះ នារីៗ​មិន​​គួរ​រៀប​ការ​ជា​មួយ​ឡើយ

4 ឆ្នាំ មុន

នៅ​ពេល​និយាយ​ដល់​រឿង​ស្នេហា អ្នក​មិន​អាច​គិត​អ្វី​ផ្សេង​ក្រៅពី​ចង់​រៀប​ការ​ជាមួយ​បុរស​ដែល​ខ្លួន​ស្រឡាញ់​​ឡើយ​។ សេចក្តី​ស្នេហា ធ្វើ​ឲ្យ​មនុស្ស​យើង​ខ្វាក់​ភ្នែក ហើយ​យើង​ក៏​ច្រើន​តែ​បង្កើត​នូវ​ជម្រើស​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ស្តាយក្រោយ​ផង​ដែរ​។​វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​ស្ត្រី​គ្រប់​រូប​អាច​រៀប​ការ​ជាមួយ​បុរស​ដែល​មាន​លក្ខណៈ​ពេញលេញ​។ ប៉ុន្តែ​ចូរ​ស្រមៃ​មើល​ថា ការ​ដែល​រៀប​ការ​ជាមួយ​បុរស​ដែល​គិត​ថា​អ្នក​មិន​ទាន់​មាន​តម្លៃ មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​យល់​ឃើញ ឬ​តែងតែ​យល់​ថា​អ្នកជា​ប្រពន្ធ​ដែល​គ្មាន​តម្លៃ តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ?…

នៅ​ពេល​និយាយ​ដល់​រឿង​ស្នេហា អ្នក​មិន​អាច​គិត​អ្វី​ផ្សេង​ក្រៅពី​ចង់​រៀប​ការ​ជាមួយ​បុរស​ដែល​ខ្លួន​ស្រឡាញ់​​ឡើយ​។ សេចក្តី​ស្នេហា ធ្វើ​ឲ្យ​មនុស្ស​យើង​ខ្វាក់​ភ្នែក ហើយ​យើង​ក៏​ច្រើន​តែ​បង្កើត​នូវ​ជម្រើស​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ស្តាយក្រោយ​ផង​ដែរ​។​វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​ស្ត្រី​គ្រប់​រូប​អាច​រៀប​ការ​ជាមួយ​បុរស​ដែល​មាន​លក្ខណៈ​ពេញលេញ​។

ប៉ុន្តែ​ចូរ​ស្រមៃ​មើល​ថា ការ​ដែល​រៀប​ការ​ជាមួយ​បុរស​ដែល​គិត​ថា​អ្នក​មិន​ទាន់​មាន​តម្លៃ មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​យល់​ឃើញ ឬ​តែងតែ​យល់​ថា​អ្នកជា​ប្រពន្ធ​ដែល​គ្មាន​តម្លៃ តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ? តើ​វា​នោះ​គឺជា​សុ​បិ​ន្ត​អាក្រក់​ឬ​ក៏​ជា​អ្វី?

ដូច្នេះ​ហើយ​ទើប​ខ្ញុំ​លើក​នូវ​ច​រិ​ក​លក្ខណៈ​របស់​បុរស ១២​យ៉ាង​ដែល​អ្នក​គួរតែ​ពិចារណា​ឡើង​វិញ​អំពី​ការ​សម្រេចចិត្ត​រៀប​ការ​ជាមួយ​៖

១-មិន​ដែល​គោរព​សន្យា​ដែល​ខ្លួន​បាន​និយាយ ឬ​គ្រាន់តែ​និយាយ​ឲ្យ​តែ​រួចពីមាត់
២- មិន​គោរព​អ្នក និង​ព្យាយាម​បំពាន​លើ​អ្នក ឬ​ទំនាក់ទំនង​ស្នេហា​របស់​អ្នកជា​និច្ច
៣- តែងតែមាន​ភាព​អាថ៌​កំបាំង​ជាប់​ខ្លួន​ជា​និច្ច ហើយ​ក៏​មិន​ចង់​ចែករំលែក​នូវ​អ្វី​ដែល​ជា​ការងារ​រួម​គ្នា​ជាមួយ​អ្នក​ដែរ

៤- តែងតែ​បង្កើត​ជា​លេស​ជាប់​ជា​និច្ច ហើយ​ក៏​មិន​ចាត់​ទុក​អ្នកជា​អតិ​ភាព​ដំបូង​ក្នុង​ជីវិត​គេ​ដែរ
៥- ស្នេហា​ដែល​ល្អ និង​ត្រឹមត្រូវ​ដែល​មានការ​ប្តេជ្ញា​នឹង​គ្នា គឺ​មិន​មានការ​កុហក​ឡើយ
៦- តែងតែ​បង្កើត​ជា​ជម្លោះ​ជាប់
៧- តែងតែ​ផ្តោត​សំខាន់​តែ​លើ​ការងារ​ច្រើន​ជាង​នៅ​ជាមួយ​អ្នក

៨- មិន​មាន​ពេលវេលា​ដើម្បី​ធ្វើបុណ្យ​សាង​កុសល​ជាមួយ​គ្នា​សោះ
៩- ជា​មនុស្ស​ប្រុស​ដែល​ស្អប់​សត្វ
១០- ជា​បុរស​ដែល​តោង​អ្នក​ស្អិត​ពេក ហើយ​ក៏​មិន​ព្រម​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​ដល់​អ្នក​សោះ
១១- បោកប្រាស់​អ្នក​ម្តង​ហើយ​ម្តងទៀត ជា​ពិសេស​រឿង​ដដែល​ៗ
១២ ជា​បុរស​ដែល​មិន​ទាន់​មាន​ភាព​ចាស់ទុំ​នៅឡើយ (ប្រភព​ពី​៖ Health.com.kh)៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ