ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្កគ្រោះថ្នាក់​ញឹកញាប់​ ដោយសារ​ដឹកឈើ​សុទ្ធតែ​ខ្នាត​យក្ស

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​នៅ​ស្រុក​កែវ​សីមា យ៉ាង​ហោច​ណាស់​ក៏​មានម៉ូតូ​កែ​ច្នៃ​ដឹក ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស ឆ្ពោះទៅ​ស្រុក​ស្នូល ខេត្តក្រចេះ មិន​តិច​ជាង​៥០​គ្រឿង​ឡើយ ។…

ខេត្តមណ្ឌលគិរី ៖ ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​នៅ​ស្រុក​កែវ​សីមា យ៉ាង​ហោច​ណាស់​ក៏​មានម៉ូតូ​កែ​ច្នៃ​ដឹក ឈើ​ចេញពី​តំបន់​ព្រៃ​អភិរក្ស ឆ្ពោះទៅ​ស្រុក​ស្នូល ខេត្តក្រចេះ មិន​តិច​ជាង​៥០​គ្រឿង​ឡើយ ។ ការ​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ ​គឺ​តែង​មាន​គ្រោះថ្នាក់​ញឹកញាប់​ណាស់ ព្រោះ​ដឹកឈើ​សុទ្ធតែ​ខ្នាត​យក្ស​​ពេញផ្លូវជាតិ ។

​រឿង​ដែល​កើតឡើង​ដដែល​ៗ និង​ឆក់​យក​ជីវិត​អ្នកក្រ​អស់​ជា​ច្រើន​នាក់​ក្នុង​ឆ្នាំ​២០១៩​នេះ ទាំង​អាជ្ញាធរ​និង​មន្ត្រី​ជំនា​ញ​បាន​ត្រឹម​និយាយ​ថា ពលរដ្ឋ​ដឹក​តិចតួច​គ្រាន់​ដូរ​បាយ និង​មិន​មាន​វិធានការ​បង្ក្រាប​នោះ​ឡើយ​។ ប៉ុន្តែ​ការ​បណ្ដែតបណ្ដោយ​បែប​នេះ ក៏​ជា​ការ​បង្ក​ឱ្យ​មានការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ព្រោងព្រាត​ប្រៀប​ដូច​ជា​សត្វ​កណ្ដៀរ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​រន្ធត់​ចិត្ត​នោះ​គឺ បើ​អ្នក​ដឹកឈើ​តាម​ម៉ូតូ​នោះ​ដួល ច្បាស់​ជា​កំណាត់ឈើ​ដ៏​ធំ​នោះ​សង្កត់​ស្លាប់​ជា​មិន​ខាន ។

ជាក់ស្តែង កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមិថុនា កន្លង​ទៅ បុរស​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ដោយម៉ូតូ​ដួល​សង្កត់​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម​បំផុត​។សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច នៅ​ជិត​សាលា​បឋម​សិក្សា​ស្រែ​អំពិល ស្ថិត​ក្នុងភូមិ​ស្រែ​អំពិល ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា មាន​ករណី​គ្រោះថ្នាក់​ដែល​អ្នក​បើក​ម៉ូតូ​ដឹកឈើ​ដួល បណ្តាល​ឲ្យ​ឈើ​សង្កត់​ចំ​ក្បាល​ស្លាប់ ។

ជន​រង​គ្រោះ​ឈ្មោះ សុខ គឿ​ន អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បច្ចុប្បន្ន​នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ដឹកឈើ​ដួល​និង​ត្រូវ​ឈើ​សង្កត់​ស្លាប់​ប្រាកដ​មែន ហើយ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ