ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ មហាអំណាច​ខ្លះ​ចង់​ក្តោប​យក​កម្ពុជា​ធ្វើ​ជា​អាណានិគម​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន អះអាង​ថា​ប្រទេស​មហាអំណាច​ខ្លះ​ចង់​ក្តោប​យក​កម្ពុជា​ធ្វើ​ជា​អាណានិគម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​ចំនួន​បាន​កំពុង​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន អះអាង​ថា​ប្រទេស​មហាអំណាច​ខ្លះ​ចង់​ក្តោប​យក​កម្ពុជា​ធ្វើ​ជា​អាណានិគម​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​ចំនួន​បាន​កំពុង​ចោទប្រកាន់​មក​លើ​កម្ពុជា​ថា កំពុង​តែ​ងាក​ទៅ​រក​មហាអំណាច​ចិនតា​មរយៈ​ទទួល​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា​ថា គេ​ថា កម្ពុជា​លំអៀង​ទៅ​ខាង​ចិន​ខ្លាំង ប៉ុន្តែ​ជា​ការ​និយាយ​លាប​ព៌​ណ​រាជរដ្ឋាភិបាល​កម្ពុជា ។ ព្រោះថា កម្ពុជា​មាន​នយោបាយ​ការ​បរទេស​រាប់អាន និង​មាន​ទំនាក់ទំនង​មិត្តភាព សាមគ្គី ភាព សហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស​លើ​សកលលោក​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​គោរព គ្នា​ទៅ​វិញ​ទៅ​មក និង​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ។

លោក​បាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ជា​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​សកលលោក ហើយ​មាន​មហាអំណាច​ខ្លះ​ច្រណែន និង​ចង់​រំលោភសិទ្ធិ​ឯករាជ្យ និង​អធិបតេយ្យភាព កម្ពុជា ។ លោក​បញ្ជាក់​ថា​«​ជា​មិត្តភក្តិ​ត្រូវ​ជួយ​រំលឹក​ដាស់តឿន​គ្នា ។ តែ​មាន​ចំពោះ​មហា អំ ណា​ច​ខ្លះ​មិនមែន​រំលឹក​ដាស់តឿន​ទេ គឺ​ចង់​ក្តោប​យក​កម្ពុជា​ធ្វើ​ជា​អាណានិគម​ខ្លួន​តែ​ម្តង »​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា មាន​ប្រទេស​ខ្លះ​ដែល​អួតខ្លួន​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស ហើយ​ចង់​ឲ្យ​កម្ពុជា​ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ​ផង​ដែរ ។ លោក​ថា បាន​អី​នឹង​ងាក​បើ​អត់​មាន​ខូចខាត​អី​ផង​នោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​ថា ពេល​ធ្វើ​បាតុកម្ម​តវ៉ា​ម្តង​ត្រូវ​បាន​បិទ​សិទ្ធិ​ដោយ​សមត្ថកិច្ច​បាន​បង្ក្រាប​ជាដើម ។

លោក​ក៏​បាន​លើក​ឡើង​ថា បាតុកម្ម​តវ៉ា គឺ​គឺជា​សិទ្ធិ ហើយ​ការ​ចាត់វិធានការ​ណ៍​ទប់ស្កាត់ និង​បង្ក្រាប គឺជា​តួនាទី និង​ភារកិច្ច​របស់​សមត្ថកិច្ច ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​ប្រទេស​មហាអំណាច​មាន​អា​មេ​រិ​ក និង​ចិន​បាន​កំពុង​តែ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា កម្ពុជា​កំពុង​តែ​ងាក​ទៅ​រក​ខាង​នេះ ខាង​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ