បញ្ហានៃជំងឺច្រាលអាស៊ីតក្រពះ គឺជាស្ថានភាពសុខភាពមួយដែលជាញឹកញយកើតមានឡើងក្រោយពេលទទួលទានអាហារ។ វាក៏អាចកើតឡើងដោយសារការទទួលទានអ្វីដែលបង្កឲ្យរលាកស្រទាប់ក្រពះ ឬបង្កើនទឹកអាស៊ីតក្រពះផងដែរ។ អាការៈនៃជំងឺច្រាលទឹកអាស៊ីតក្រពះរួមមាន ក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ និងក្អកដែលបង្កការរំខានគួរឱ្យព្រួយបារម្ភ។ ថាតើយើងអាចដោះស្រាយបញ្ហាច្រាលទឹកអាស៊ីតក្រពះតាមបែបធម្មជាតិងាយៗបានដែរឬទេ? គ្មានអ្វីពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអំពីវិធីព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះតាមរយៈគន្លឹះងាយៗមួយចំនួនខាងក្រោម ៖
១. ទទួលទានទឹក ៖ ប្រសិនបើទឹកដោះគោបែរជាធ្វើឲ្យអាការៈរបស់អ្នកកាន់តែអាក្រក់ជាងមុន ចូរទទួលទានទឹកធម្មតា ១ កែវ ជំនួសវិញ។ ទឹកមានប្រសិទ្ធិភាពធ្វើឲ្យទឹកអាស៊ីតក្រពះស្រាល ឬខ្សោយ ហើយដើម្បីជាការប្រសើរនោះចូរទទួលតានទឹក ១ ទៅ ២ កែវ នៅពេលព្រឹកខណៈពេលពោះទទេរ ប្រសិនបើអ្នកងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ។
២. ទទួលទានចេក ៖ នោះក៏ព្រោះតែចេកជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលគ្រប់គ្រងកម្រិតនៃទឹកអាស៊ីតក្រពះ។ផ្លែចេកក៏ជួយបង្កការផលិតទឹករំអិលក្នុងក្រពះទប់ស្កាត់មិនឱ្យអាស៊ីតក្រពះកើនឡើងខ្ពស់ ឬច្រើនពេកផងដែរ។ រីឯបរិមាណខ្ពស់នៃជាតិសសៃក្នុងផ្លែចេកបង្កើនការរំលាយអាហារកាត់បន្ថយបញ្ហាច្រាលទឹកអាស៊ីតក្រពះបានយ៉ាងប្រសើរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរជ្រើសរើសចេកទុំខ្លាំងក៏ព្រោះវាមានផ្ទុកសម្បូរជាតិប៉ូតាស្យូមច្រើនជាងធម្មតា។
៣. ទឹកដោះគោត្រជាក់ ៖ ជាតិកាល់ស្យូមខ្ពស់ក្នុងទឹកដោះគោជួយទប់ស្កាត់ការប្រមូលផ្ដុំអាស៊ីតក្នុងក្រពះ។ ដូច្នេះកុំភ្លេចទទួលទានទឹកដោះគោស្រស់ត្រជាក់មួយកែវនៅពេលណាអ្នកមានអារម្មណ៍ថាក្រហាយៗក្នុងក្រពះ។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកដោះគោស្រស់ដែលអ្នកទទួលទានគ្មានស្ករនិងសារធាតុបន្ថែមផ្សេងទៀត។
៤. ទឹកប្រទាលកន្ទុយក្រពើ ៖ ការទទួលទានទឹកប្រទាលកន្ទុយក្រពើក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារ និងក្រពះ ទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថាទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។
៥. ទទួលទានគ្រាប់ជី ៖ គ្រាប់ជីមានប្រសិទ្ធិភាពបំផុតដោះស្រាយបញ្ហាក្រហាយទ្រូងដោយវាជាប្រភពដ៏ប្រសើរនៃប្រូតេអុីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ម៉ាញ៉េស្យូម ជាតិសសៃ ជាតិដែក និងសេលេញ៉ូម។ គ្រាន់តែយកគ្រាប់ជី ១ ស្លាបព្រាបាយពេញលាយជាមួយទឹកធម្មតាហើយទទួលទានជាការស្រេច។
៦. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង ៖ការទទួលទានគ្រឿងស្រវឹងនៅពេលអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះ គឺមិនល្អសោះឡើយ ដោយវាអាចធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងមុន។ ភេសជ្ជៈមានជាតិអាល់កុលបង្កើនបរិមាណនៃជាតិអាស៊ីតក្នុងក្រពះដែលបណ្ដាលឱ្យអ្នកក្រហាយទ្រូងឈឺចាប់កាន់តែខ្លាំង។ ទោះបីជាទទួលទានក្នុងកម្រិតមធ្យមក៏ដោយ ក៏គ្រឿងស្រវឹង ឬជាតិអាល់កុលអាចបង្កបញ្ហាច្រាលអាស៊ីតក្រពះម្ដងម្កាលដែរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កូនប្រុសរបស់កីឡាករ Cristiano Ronaldo ហាក់ដូចជាដើរតាមគន្លងឪពុកដ៏ល្បីល្បាញរបស់គាត់ ហើយឥឡូវនេះគាត់បានឈ្នះការប្រកួតយុវជនជាមួយក្រុម U9 របស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា វាហាក់ដូចជាកីឡាករ Cristiano Ronaldo មិនមែនជាកីឡាករតែម្នាក់គត់ដែលមានប្រតិកម្មជាមួយនឹងការផ្លាស់ប្តូរចេញពេលប្រកួតទេ ព្រោះតែថ្មីៗនេះ Kylian...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់បានជិះរថយន្តតាក់ស៊ីពីក្រុងព្រះសីហនុ ឆ្ពោះមកក្រុងភ្នំពេញ លុះមកដល់បានពាក់កណ្ដាលផ្លូវក៏...
បញ្ហាមួយដែលមនុស្សយើងជួបញឹកញាប់បំផុតក្នុងរដូវធ្លាក់ខ្យល់ ឬរងារនោះគឺជំងឺផ្តាសាយ និងក្អកតែម្តង។ ដោយសារតែក្នុងធាតុអាកាសមួយនេះមានមេរោគផ្តាសាយច្រើនផង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ និងជនរងគ្រោះចំនួន...
ខេត្តឧត្តមានជ័យ ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា មានជនជាតិថៃ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីវេលាម៉ោងជាង៣...
សម្រាប់ថ្ងៃនេះ សូមមកដឹងពីអត្រាប្តូរប្រាក់ដុល្លារអាមេរិកថា តើមានឥទ្ធិពលគ្របដណ្តប់យ៉ាងណាទៅលើប្រាក់នៃបណ្តាប្រទេសមួយចំនួននៅអាស៊ីដែលមានដូចជា ៖ កម្ពុជា...
មនុស្សដែលយើងស្រឡាញ់ដោយចិត្តស្មោះ នៅពេលដែលគេនៅជិត នៅជាមួយនឹងយើង គេបានឲ្យសេចក្តីសុខ សប្បាយរីករាយ បានសន្ទនាសាសងដោយពាក្យសម្តីផ្អែមល្ហែម ជាមធុវាចាដ៏ពីរោះ...
រាជធានីភ្នំពេញ ៖ រលករិះគន់ដែលបានផ្ទុះឡើងក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមគណនី Pichey Kumar មានរូបជាព្រះសង្ឃជុំវិញទូកងវែងបំផុតជាប់ក្នុងកំណត់ត្រាពិភពលោកត្រូវ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើសុំកីឡាករ កែវ សុផេង សុំកុំបាក់ទឹកចិត្ត ព្រោះទោះបីជាមានកីឡាករលំដាប់ពិភពលោកក៏ទាត់បាល់ប៉េណាំងទីមិន...
រាជធានីភ្នំពេញ៖ បន្ទាប់ពីបើការដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាំងពីថ្ងៃទី ២២ ខែមីនាដើមឆ្នាំ២០១៩ រហូតមកដល់ពេល...
រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាទទួលបានមេដាយមាស៤ ហើយ ដោយបានរំកិលពីលេខរៀងទី៩ក្នុងចំណោម១១ប្រទេសមកលេខរៀងទី៧ ខណៈដែល សមាសភាពកីឡាករ...
ខេត្តកំពង់ចាម ៖ តើជឿទេថា បារមីលោកយាយទេពនៅវត្តសាគរកោះកំពង់ត្រុំ មានបារមីឆុងជាមួយអ្នកមានបុណ្យសក្តិ ធំៗ ឬអ្នកមានងារជាឧកញ៉ា អ្នកមានមុខតំណែងចាប់ពីថ្នាក់ស្រុក...
សម័យពុទ្ធកាលមានភិក្ខុមួយអង្គឈ្មោះឧទាយិដែលសម្បូររឿងអាស្រូវច្រើនជាងគេ និងជាភិក្ខុល្ងង់សូម្បីគង់នៅក្នុងវត្តជាមួយនឹងព្រះពុទ្ធក៏នៅតែល្ងង់ប្រៀបបាននឹង...
រាជធានីភ្នំពេញ៖ តាមរយៈការជំរុញរួមគ្នារវាងភាគីចិន និងកម្ពុជា នាដើមខែធ្នូ ឆ្នាំនេះ កម្ពុជាបានបន្ថែមសហគ្រាសអង្ករចំនួន១៨ក្រុមហ៊ុនបន្ថែមទៀត ដែលទទួលបានសិទ្ធិ...
រាជធានីភ្នំពេញ៖ ស្ថិតក្នុងរយៈពេលខ្លីចុងក្រោយនេះផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅទីផ្សារប្រទេសកូរ៉េនៅមានចំនួន និងបរិមាណតិចតួច ។ ប៉ុន្តែបរិមាណនេះអាចនឹង...
នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៨១៥ គាត់បានឈានជើងចូលក្នុងទឹកដីបារាំងសាជាថ្មី ។ អតីតទាហាន របស់គាត់ដែលត្រូវគេបញ្ចូនមកចាប់រូបគាត់នោះបែរជាចូលរួមជាមួយគាត់ទៅវិញ ។...
សហរដ្ឋអាមេរិក-អ៊ីរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ថា អ៊ីរ៉ង់ត្រៀមដោះលែងអ្នកទោសអាមេរិកទាំងអស់ដែលជាប់ឃុំឃាំងក្នុងដែនដី...
រាជធានីភ្នំពេញ ៖ តារាកំប្លែង និងអាយ៉ៃជើងចាស់អ្នកស្រីនួន សារី ហៅយ៉យ បានបដិសេធថា គាត់មិនបានចេញទៅរស់នៅអាមេរិកដូចពាក្យចចាមអារ៉ាមទេ ។ ជាក់ស្ដែងបច្ចុប្បន្ន...
ប្រទេសអ៊ុយក្រែន ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមព្រៀងគ្នា ពេលជួបគ្នាដំបូងកាលពីថ្ងៃទី៩...