ស្ទើរ​តែ​មិន​ជឿ​! ស្លឹក​ខ្ទឹមមាន​អត្ថ​ប្រយោជន៍​​អស្ចារ្យ​បែប​នេះ


ស្លឹក​ខ្ទឹម​គឺជា​របស់​ដែល​អ្នក​យក​មក​ចម្អិន​ជាមួយ​មុខម្ហូប​អ្នកជា​និច្ច ព្រោះ​វា​អាច​ជួយ​កាត់​ក្លិន​មិនល្អ ថែម​ទាំង​អាច​ធ្វើ​ឱ្យ​ម្ហូប​អ្នក​ឆ្ងាញ់​ទៀត​ផង ដូចនេះ​តើ​អ្នកដឹង​ទេ​ថា​វា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នក​ទៅ?

១-ការពារ​ជំងឺមហារីក ៖ នៅ​ក្នុង​ខ្ទឹម​នេះ​មាន​សារធាតុ​ម្យ៉ាងដែ​លអាច​ការពារ​អ្នក​ឱ្យ​ចៀស​ផុត​ពី​ជំងឺ​មហា​រីក​បាន ហើយ​មាន​ជាតិ​ហិ​រដែ​លអាច​ការពារ​មិន​ឱ្យ​កោសិកា​មហារីក​ដុះ​ឡើង​ក្នុង​រាង​កាយ​អ្នក​ឡើយ ជា​ពិសេស​ជំងឺមហារីក​ក្រពះ និង​មហារីក​ផ្សេង​ទៀត​។

២-ធ្វើ​ឱ្យ​អ្នក​ចង់​បរិភោគ​អាហារ ៖ នៅ​ពេល​ដែល​អ្នក​មិន​ចង់​ពិសារ​អាហារ​ផ្សេង​ៗ អ្នក​អាច​បរិភោគ​ខ្ទឹម​នេះ​បាន ព្រោះ​វា​អាច​ជួយ​អ្នក​ឱ្យ​ចង់​ពិសារ​អាហារ​។

៣-ការពារ​សរសៃឈាម ៖ នៅ​ក្នុង​នោះ​មាន​វីតាមីន​C ដែល​អាច​ជួយ​ការពារ​សរសៃឈាម​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ជួយ​ឈាម​អ្នក​ដើរ​ស្រួល ថែម​ទាំង​អាច​ជួយ​បំបាត់​អាកា​រៈ​វិលមុខ​ពេល​ដែល​អ្នក​លើសឈាម ជាង​នេះ​ទៅ​ទៀត​វា​នឹង​ជួយ​ការពារ​ខួរក្បាល​អ្នក ដែល​មិន​ងាយ​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​វង្វេងវង្វាន់​ឡើយ​នៅ​ពេល​ដែល​មាន​អាយុ​ចាស់ជរា​។

៤-បញ្ចុះ​កាឡូរី ៖ វា​នៅ​មាន​អត្ថប្រយោជន៍​មួយទៀត​គឺ​ធ្វើ​ឱ្យ​កាឡូរី​ក្នុង​ខ្លួន​អ្នក​ចុះ​មក​ត្រឹម​កម្រិត​ទាប នោះ​អ្នក​នឹង​មិន​មាន​ជំងឺ​ផ្សេង​ៗ​កើតឡើង​លើ​ខ្លួន​អ្នក​ឡើយ ហើយ​អ្នក​ក៏​មិន​ងាយ​ធាត់​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ