តែ​ប៉ុណ្ណេះ​លែង​បារម្ភ​នឹងបញ្ហា «ស្នាម​ផ្លែ​សាច់​» ទៀត​​ហើយ ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​នេះ


កំពុង​មាន​បញ្ហា​នឹង​ស្នាម​ផ្លែ​លើ​សាច់​មែន​ទេ? ​កុំ​បារម្ភ​! អ្នក​អាច​កម្ចាត់​ស្នាម​ផ្លែ​សាច់​បាន​យ៉ាង​ឆាប់រហ័ស​ដោយ​គ្រាន់តែ​អនុវត្ត​តាម​រូបមន្ត​បែប​ធម្មជាតិ​មួយ​ចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​វិធី​ងាយ​ៗ​បំបាត់​ស្នាម​ផ្លែ​លើ​សាច់ ៖

១. ទឹកក្រូច​ឆ្មារ​ស្រស់ ៖អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ក្រូចឆ្មារ​ស្រស់​ផ្ទាល់​លើ​ស្នាម​ផ្លែ​ជា​ប្រចាំ​រហូត​ទទួល​បាន​លទ្ធផល​គាប់ចិត្ត​។

២. ប្រទាល​កន្ទុយក្រពើ ៖មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​វីតាមីន E ដែល​ជួយ​ព្យាបាល​ស្នាម​ផ្លែ​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល ឬ​សាច់​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​ផ្លែ​ជា​ប្រចាំ​។

៣. ថ្នាំ​អាស្ពីរីន ៖ គ្រាន់តែ​កិន​ថ្នាំ​អាស្ពីរីន ២ ឬ ៣ គ្រាប់​អោយ​ម៉ដ្ឋ​។ បន្ថែម​ទឹក​ចូល​បន្តិច​អោយ​ក្លាយជា​ល្បាយ​ខាប់​ៗ រួច​លាប​លើ​ស្នាម​ផ្លែ​និង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅ​ពេល​ស្ងួត​ជា​ការ​ស្រេច​។

៤. ទឹកឃ្មុំ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ទឹកឃ្មុំ​ជា​ប្រចាំ​លើ​ស្នាម​ផ្លែ​រហូត​ទទួល​បាន​លទ្ធផល​ប្រសើរ​។

៥. ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ មាន​ប្រសិទ្ធិ​ភាព​កាត់​បន្ថយ​ទំហំ​នៃ​ស្នាម​ផ្លែ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​លើ​ស្នាម​ផ្លែ​ដោយ​ផ្ទាល់​តែ​ម្ដង​។ អនុវត្ត​អោយ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​។ ក្រោយមក​ប៉ុន្មាន​ស​ប្តា​ហ៍​អ្នក​នឹង​សម្គាល់​ឃើញ​ភាព​ខុស​ប្លែក​ជា​មិន​ខាន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ