ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ ឆ្នាំ​២០២០​ដល់ ២០២៣​នៅ​ឃុំ​សង្កាត់​ទទួល​បាន​ថវិកា​ជាង​១០​ម៉ឺ​នដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២៣ តទៅ​នៅ​តាម​ឃុំ​សង្កាត់​នីមួយ​ៗ​នឹង​បាន​កញ្ចប់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ភូមិ ឃុំ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ឆ្នាំ​២០២០ ដល់​២០២៣ តទៅ​នៅ​តាម​ឃុំ​សង្កាត់​នីមួយ​ៗ​នឹង​បាន​កញ្ចប់​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ភូមិ ឃុំ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្តេច​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា សម្តេច ស ខេ​ង​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពី​ឆ្នាំ​២០២០​ទៅ ដល់​ឆ្នាំ​២០២៣ តទៅ​ក្នុង​មួយ​ឃុំ​នឹង​ទទួល​បាន​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​» ។

សម្តេច​ក្រឡាហោម​បាន​បន្ត​ថា កាលពី​ចាប់ផ្តើម​ដំបូង​នៅ​តាម​ឃុំ​សង្កាត់​បាន​ទទួល​ថវិកា​សម្រាប់​អភិ​ឌ្ឍ​ន៍​ប្រមាណ​៧ ឬ​៨​ពាន់​ដុល្លារ ប៉ុន្តែ​ពេល​នេះ​ធ្វើ​បាន​ជាង​១០​ម៉ឺន​ដុល្លារ ។​សម្តេច​ថា ទោះបី​ចំនួន​នេះ​តិច បើ​គិត​នៅ​តាម​ឃុំ​នីមួយ​ៗ​ក្តី ប៉ុន្តែ​បើ​បូក​បញ្ចូល​គ្នា​សម្រាប់​ឃុំ​សង្កាត់ នៅ​ទូ​ទាំង​ប្រទេស​នោះ មាន​ចំនួន​ច្រើន (​ឃុំ​សង្កាត់​ទូ​ទាំង​ប្រទេស​មាន​១៦៤៦) ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា តាម​ច្បាប់​នៅ​តាម​ឃុំ សង្កាត់ ត្រូវ​បាន​ច្បាប់​អនុញ្ញាត​ឲ្យ​រក​ចំណូល​មក​ពី​៣​ប្រភព​រួម​មាន ៖ ១- ថវិកាជាតិ ២-​ការ​ទទួលយក​ពី​មូលនិធិ និង​៣-​ការ​រក​ដោយ​ផ្ទាល់​របស់​ឃុំ សង្កាត់ តាម​រយៈ​រដ្ឋ​ផ្តល់​សិទ្ធិ​ឲ្យ ។ ចំពោះ​ការ​ធ្វើ​កំណែទម្រង់​នេះ ត្រូវ​បាន​សម្តេច​បញ្ជាក់​ថា​៖ «​អ្វី​ដែល​យើង​បាន​សន្យា​ពី​មុន​មក គឺ​យើង​បាន​ធ្វើ មិន​ដូច​អ្នកមួយ​ចំនួន​បាន​តែ​ថា តែ​អត់​ធ្វើ​នោះ​ទេ »៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ