ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ពីរ​ចំណុច​អាច​បញ្ឈប់​ចិត្ត​ខឹង​បាន

4 ឆ្នាំ មុន

វិធី​មួយ​ដែល​លោក​អ្នកប្រាជ្ញ​ធ្លាប់​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​។ ឧទាហរណ៍ៈ បើ​យើង​ខឹង​នឹង​អ្នក​ណាមួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។ នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត…

វិធី​មួយ​ដែល​លោក​អ្នកប្រាជ្ញ​ធ្លាប់​ប្រើ​ទៅ​មាន​ប្រសិទ្ធភាព គឺ​ការ​ធ្វើ​សមាធិ​នៅ​ពេល​ខឹង​។ ឧទាហរណ៍ៈ បើ​យើង​ខឹង​នឹង​អ្នក​ណាមួយ​ខ្លាំង គប្បី​បិទ​ភ្នែក ឬ​មិនបាច់​បិទ​ក៏​បាន ហើយ​ដកដង្ហើម​ឱ្យ​បាន​វែង​ៗ​ជាទី​បំផុត​ចំនួន​១០​ដង​។

នៅ​ពេល​កំពុង​ដកដង្ហើម​វែង​ៗ​នោះ ភ្នែក ឬ​ចិត្ត ត្រូវ​សម្លឹង​មើល​ចុង​ច្រមុះ​ជា​កន្លែង​ដែល​ខ្យល់​រត់​ចេញ​រត់​ចូល​ប៉ះ​នឹង​រឹម​ច្រមុះ កុំឱ្យ​ចិត្ត​ងាក​បែរ​ទៅ​ណា​ឱ្យ​សោះ ហើយ​ព្យាយាម​ផ្សាយ​មេត្តា​ដល់​សព្វ​សត្វ ធ្វើដូច្នេះ​កម្លាំង​របស់​ទោសៈ​នឹង​អាច​ថយ​ចុះបាន​ ។

វិធី​មួយទៀត​ក៏​មាន​ប្រសិទ្ធភាព​ដោយ​ការ​ទន្ទេញ ឬ​ភាវនា​ខ្សឹប​ៗ ប្រាប់​ខ្លួនឯង​ថា កុំ​ខឹង កុំ​ខឹង កុំ​ខឹង មិន​ខ្ចី​ខឹង មិន​ខ្ចី​ខឹង កុំទៅ​ខឹង​ៗ ខឹង​បានការ​អ្វី​ៗ ឱ្យ​បាន​ជាប់​ជា​និច្ច​រាល់​ឥរិយាបថ រាល់​កិច្ច និង​រាល់ពេល​ដែល​មាន​អា​រ​ម្ម​ណ៍​ទោសៈ​ចូល​មក​ប៉ះ​ចិត្ត ដូច្នេះ​កម្លាំង​របស់​ទោសៈ​នឹង​អាច​ថយ​ចុះ​ជា​លំដាប់​រហូត​បាត់​អស់​ជា​មិន​ខាន ។

វិធីសាស្ត្រ​ទាំង​អស់នេះ​ជា​គន្លឹះ​យ៉ាង​សំខាន់​ជួយ​រំលត់ភ្លើង​ទោសៈ​ចេញពី​ចិត្ត និង​នាំ​ឱ្យ​អារម្មណ៍​ស្ងប់ ត្រជាក់ សុខ​ស្រួល​ជា​ប្រក្រតី ។