តារា​សម្តែង​ស្រី​ស្រស់ លង់​ស្នេហ៍​លោក​ប៉ូលិស​​ស័ក្តិ​២ ឆែក​ហាង​លក់​ឡេ​កាលពី​ពេល​ថ្មី​ៗនេះ


រាជធានី​ភ្នំពេញ ៖ ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រឿង ប៉ូលិស​ស័ក្តិ​២ ឆែក​ហាង លក់​ឡេ មាន​រូប​សង្ហា​មិន​ចាញ់​តួកុន​។ ក្នុង​នោះ​ដែរ តារា​សម្តែង​ស្រី​កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ​រ៉ូ​ស ក៏​បាន​ពោល​ពាក្យ​សរសើរ​ចំ​ៗ​ហាក់​ពេញចិត្ត​ខ្លាំង​ចំពោះ​លោក​ប៉ូលិស​រូប​នេះ​ផង​ដែរ​។

ក្រៅពី​ចាប់អារម្មណ៍​នឹង​រឿង​ចុះ​ចាប់​កន្លែង​លក់​ឡេ មាន​ទស្សនិកជន ជា​ពិសេស​នារី​ៗ​ជា​ច្រើន​បាន​បញ្ចេញយោបល់​ជុំវិញ​សម្រស់​លោក​មន្ត្រី​ប៉ូ​លី​ស​ទៅ​វិញ​ថា មាន​រូបរាង​សង្ហារ​មិន​ចាញ់​តួកុន​។ ក្នុង​នោះ​តារា​សម្តែង​ស្រី​កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ក៏​បាន​ព្រលយ​ពាក្យ​ហាក់​ពេញចិត្ត​ខ្លាំង​នឹង​ភាព​ក្លាហាន និង​រូប​សម្រស់​របស់​លោក​មន្ត្រី​មួយ​រូប​នេះ​។

ទោះជា​យ៉ាងណា តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ការ​ចែករំលែក និង​ពោល​ពាក្យ​សរសើរ​នេះ មិនមែន​មាន​តែ​នាង​ទេ ហើយ​នាង​ពិតជា​សរសើរ​ដោយ​ស្មោះ​ពី​សមត្ថភាព ភាព​ក្លាហាន និង​រូប​សម្រស់ ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា នាង​លង់​ស្រលាញ់​នោះ​ទេ​។ នាង​ទទួលស្គាល់​ថា បាន​តាមដាន​ព័ត៌មាន​នេះ​ហើយ ក៏​ចូល​ទៅ​បញ្ចេញយោបល់​ខ្លះ​ៗ​ទៅ តែបើ​រឿង​ស្គាល់ ឬ​មាន​ទំនាក់ទំនង​ពិសេស​នោះ​គ្មាន​ទេ​។

នាង​ថា បុរស​សង្ហា មាន​សមត្ថភាព ការងារ​សមរម្យ​ជា​ចំណុច​ពិសេស​បំផុត ហើយ​ដែល​មនុស្ស​ស្រី​ចាប់អារម្មណ៍ និង​ចង់​បានជា​ស្វាមី​នៅ​ថ្ងៃ​អនាគត​។ នាង​ថា ប្រសិនបើ​លោក​មន្ត្រី​ប៉ូ​លី​សរូប​សង្ហា​នេះ​បានឃើញ​នាង សូម​ផ្តាំផ្ញើ​សារ​សាកសួរ​សុខទុក្ខ និង​ផ្តាំ​ឲ្យ​លោក​ប៉ូ​លី​ស​ជួយ​បង្ក្រាប​ករណី​ខុសច្បាប់​ជា​ច្រើន​ទៀត ហើយ​ថែទាំ​សុខភាព​ហាត់ប្រាណ មាន​រូបរាង​ស្រស់​សង្ហារ ។

គួរ​រំលឹក​ថា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ហាង​លក់​ឡេ​តាម​អន​ឡាញ​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ah Gi Leader ដែល​មាន​លក់​គ្រឿងក្រអូប បោះ​ដុំ និង​រាយ​នាំ​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ផលិតផល​ចំនួន​៨​មុខ ស្មើនឹង​ជិត​១​ពាន់​ប្រអប់​។

ការ​ចុះ​បង្ក្រាប​ហាង​លក់​ឡេ​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​សំណង់​១២ ផ្ទះល្វែង​លេខ​៧ ផ្លូវ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​មានការ​សង្ស័យ​ថា ផលិតផល​ទាំងនោះ​នាំ​ចូល និង​ចែកចាយ​នៅ​លើ​ទីផ្សារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​មានការ​កែ​ច្នៃ​ម្សៅលាបមុខ និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី គ្មាន​ស្លាក​សញ្ញា​ផលិតផល ហើយ​ចែកចាយ​នៅ​ទីផ្សារ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​របស់​អ្នក​ប្រើ​ប្រាស់៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ