ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​តារា​សម្តែង អ៊ុ​ន សុធា ទទួល​ម​រណ​ភាព​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​សោកសង្រេង​ណាស់ ខណៈ​នៅ​ម៉ោង​ប្រមាណ​ជាង​៤​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ម្ដាយ​របស់​តារា​សម្ដែង​ល្បីល្បាញ​លោក អ៊ុ​ន សុធា…

រាជធានី​ភ្នំពេញ ៖ ពិតជា​គួរ​សោកសង្រេង​ណាស់ ខណៈ​នៅ​ម៉ោង​ប្រមាណ​ជាង​៤​រសៀល ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ម្ដាយ​របស់​តារា​សម្ដែង​ល្បីល្បាញ​លោក អ៊ុ​ន សុធា បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​លោក​រមែង​បង្ហោះ​ឲ្យ​ដឹង​ពី​ជំងឺ​រ៉ាំរ៉ៃ​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ​។

ចាប់តាំងពី​ម្តាយ​របស់​លោក​ចូល​សម្រាក​នៅ​តាម​មន្ទីរពេទ្យ​មក​លោក អ៊ុ​ន សុធា កម្រ​បង្ហាញ​នូវ​ការ​ត្អូញ​ត្អែរ​ប្រ​កូក​ប្រកាស​ឲ្យ​គេ​ដឹង​ពី​បញ្ហា​វិបត្តិ​ក្នុង​ចិត្ត ដើម្បី​កៀង​គង​រក​ជំនួញ ដោយ​អ្នកសិល្បៈ​ខ្លះ​ដឹង​បាន​ជួយ​។ លោក​មិន​ចង់​បើក​ការ​និយាយ​ពី​ភាព​លំបាក ដោយសារ​តែ​នឹកគិត​ទៅ​លើ​ពាក្យ​ថា សិល្បៈ​ឲ្យ​តែ​ឈឺ រក​ជំនួញ​។

ម្ល៉ោះហើយ​សុធា ចេះ​តែ​តស៊ូ​មើលថែ​ម្តាយ​ជាមួយ​បងប្អូន​ឲ្យ​អស់ពី​លទ្ធភាព​មិន​ឲ្យ​គេ​និយាយ​ថា យក​ជំងឺ​ឪពុក​ម្តាយ​ធ្វើ​អា​ជី​កម្ម​ឲ្យ​គេ​អាណិត​។ ទស្សនិកជន និង​សិល្បករ​ជា​ច្រើន​ដឹង​រឿង​នេះ តក់​ស្លត់​សង្វេគ​លោក​គ្រប់​គ្នា ហើយ​រំពឹង​ថា មិត្ត​សិល្បករ​ទាំងអស់​ចូលរួម​បុណ្យ​ទាំងអស់​គ្នា ដើម្បី​ឲ្យ​លោក​សុធា មានទឹក​ចិត្តរឹង​មាំ​ជូន​ដំណើរ​ម្តាយ​លើក​ចុង​ក្រោយ​។

ម្ដាយ​របស់​លោក​ត្រូវ​បាន​ប្រកាស​ថា ទទួលមរណភាព​ក្នុង​អាយុ​៧០​ឆ្នាំ ដោយ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺថ្លើម​ជាដើម​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តារា​សម្ដែង​កញ្ញា ចូ​ចូ ដែល​ជា​ប្អូនធម៌​ជិត​ស្និទ្ធ​របស់​លោក​។ យ៉ាងណាមិញ​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក អ៊ិ​ន សុធា នឹង​កំណត់​បូជា​ថ្ងៃ​ណា​នៅឡើយ​នោះ​ទេ? (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ