ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​៥​នាក់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៥​នាក់ និង​បញ្ជូនមក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគីរ កាលពី​រសៀល​ថ្ងៃ​ទី​១៣ មិថុនា​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ចំនួន​៥​នាក់ និង​បញ្ជូនមក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគីរ កាលពី​រសៀល​ថ្ងៃ​ទី​១៣ មិថុនា​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជប់​គគី​ខាងលិច ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​ខាងលើ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង ១-​ឈ្មោះ​ខាំ ផ​ន ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ទីលំនៅ​ភូមិ​បុ​ស្ប​មាស ឃុំ​ពពាល ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ២-​ឈ្មោះ​ខុ​ម ហៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​ស៊ុ​យ តាំង​អន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ៤-​ឈ្មោះ​ជិត ហ៊ី​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ អ្នក​ទាំង​៤​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ និង​៥-​ឈ្មោះ​ហេង ម​ស់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៤​។

តាម​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​តំបន់​ជប់​គគីរ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​៥​នាក់​នោះ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ចោទ​ពី​បទ​លួច​ឆ្លង​ដែន​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ ក្នុង​នោះ​ម្នាក់​ជាប់​ពន្ធនាគារ នៅ​ស្រុក​ណាំង​រ៉​ង ខេត្ត​បុរី​រ៉ាំ និង​៤​នាក់​ទៀត​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ​។

តាម​ប្រភព​ពី​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​ពី​ក្រុម​អាជ្ញាធរ​ថៃ​រួច​មក សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ថ្ងៃ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ