ក្រោយឆែកចប់…ស្រីស្អាតម្ចាស់ហាង«Ah Gi Leder»ទទួលស្គាល់កំហុស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆែកឆេរចប់ ថៅកែគ្រឿងក្រអូបដ៏ប្រជាប្រិយភាព និងល្បីឈ្មោះក្នុងបណ្តាញសង្គម កញ្ញាតេង ស៊ីណាត ហៅ AhGi បានទទួលស្គាល់នូវកំហុសរបស់ខ្លួន…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆែកឆេរចប់ ថៅកែគ្រឿងក្រអូបដ៏ប្រជាប្រិយភាព និងល្បីឈ្មោះក្នុងបណ្តាញសង្គម កញ្ញាតេង ស៊ីណាត ហៅ AhGi បានទទួលស្គាល់នូវកំហុសរបស់ខ្លួន…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆែកឆេរចប់ ថៅកែគ្រឿងក្រអូបដ៏ប្រជាប្រិយភាព និងល្បីឈ្មោះក្នុងបណ្តាញ
សង្គម កញ្ញាតេង ស៊ីណាត ហៅ AhGi បានទទួលស្គាល់នូវកំហុសរបស់ខ្លួន មានដូចជា ៖ ១-គ្មានលិខិតអនុញ្ញាត បើកគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាល, ២-ផលិតផលគ្រឿងសម្អាង គ្មាន
ចុះប្រវេទន៍ពីក្រសួងសុខាភុបាល, ៣-មិនមានច្បាប់អនុញ្ញាត្តពីក្រសួងពាណិជ្ជកម្ម, ៤-លាយនិងផ្សព្វផ្សាយលក់រាយ និងបោះដុំ និង៥-នៅលើសំបកផលិតផលមិនមានស្លាកសញ្ញាផលិតផល ។ បន្ទាប់ពីត្រួតពនិត្យ សមត្ថកិច្ច បាននាំដកហូតផលិតផលចំនួន៨មុខ ស្នើ៨៩៦ប្រអប់ ព្រមទាំងនាំខ្លួនកញ្ញា តេង ស៊ីណាត ហៅ Ah Gi ទៅសាកសួរ ។ បច្ចុប្បន្ន ថៅកែស្រី Ah Gi ត្រូវបានឃាត់ហើយ តែគេពុំទាន់ដឹងថា អាចប្រឈមមុខផ្លូវច្បាប់ ឬយ៉ាងណានោះទេ?
គួរបញ្ជាក់ថា ពិតជាភ្ញាក់ផ្អើលខ្លាំងបំផុត ពេលដែលឃើញកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនៅ«Ah Gi Leder» ដែលជាហាងលក់ឡេលាយតាមអនឡាញរបស់ស្រីស្អាតខាងលើ ដែលមនុស្សភាគច្រើនបានស្គាល់នាងតាមរយៈការឡាយលក់ឡេក្នុងបណ្តាញសង្គម ។
ជាក់ស្តែង ការចុះបង្ក្រាបធ្វើឡើង កាលពីវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៣ មិថុនា ស្ថិតនៅចំណុចសំណង់១២ ក្នុងផ្ទះល្វែងលេខ៧ ផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីសមត្ថកិច្ចមានការសង្ស័យថា ផលិតផលទាំងនោះនាំចូលនិងចែកចាយដោយគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវ ព្រមទាំងមានការកែច្នៃម្សៅលាបមុខ និងខ្លួនពីកំប៉ុងដើមដាក់កំប៉ុងថ្មី គ្មានស្លាកសញ្ញាផលិតផល ហើយ យកទៅចែកចាយនៅក្នុងទីផ្សារ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែកអ្នកប្រើប្រាស់ ។
ប្រភពឱ្យដឹងថា ថៅកែហាងខាងលើ ត្រូវបានឃាត់ខ្លួនមានឈ្មោះតេង ស៊ីណាត ហៅ Ah Gi ភេទស្រី អាយុ២០ឆ្នាំ មានលំនៅផ្ទះលេខផ្ទះលេខ៨៦ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលជាម្ចាស់នាំចូល និងចែកចាយគ្រឿងក្រអូបមកពីប្រទេសថៃ ដែលមានយីហោយីហោ «Ah Gi Leder» ដែលមានអាសយដ្ឋានផ្ទះជួលនៅទីតាំងខាងលើនេះ ។
អ្វីដែលមានការចាប់អារម្មណ៍ខ្លាំង នៅពេលសមត្ថកិច្ចចម្រុះចុះទៅដល់ភ្លាម គេឃើញលោកឧកញ៉ា ឧត្តមសេនីយ៍ឯក តេង ស៊ីថា ទីប្រឹក្សាក្រសួងមហាផ្ទៃដែលអះអាងថា ត្រូវជាឪពុករបស់កញ្ញា តេង ស៊ីណាត ហៅ Ah Gi បានចុះមករារាំងសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណា ការអនុវត្តន៍ច្បាប់ធ្វើបានសម្រេចដោយជោគជ័យ ។
ហាងលក់ឡេ «Ah Gi Leder» ដែលមានប្រជាប្រិយនិងល្បីនៅក្នុងបណ្តាញសង្គម មានលក់គ្រឿង ក្រអូបបោះដុំនិងរាយ ដែលនាំមកពីប្រទេសថៃសុទ្ធ១០០ភាគរយ ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែហាងស្រីក្មេងខ្ចីម្នាក់ទៅសាកសួរ និងដកហូតផលិតផល ចំនួន៨មុខ ស្មើ៨៩៦ប្រអប់ ។
ប្រតិបត្តិការនេះ ធ្វើឡើងតាមដីកាឆែកឆេរលេខ៧៩៩ ចុះថ្ងៃ១២ មិថុនា ឆ្នាំ២០១៩ ដឹកនាំដោយលោក
វរសេនីយ៍ទោ នួន សុភក្តិ នាយរងការិយាល័យ និងជាមន្ត្រីនគរបាលយុត្តិធម៌និងមានការចូលសម្របសម្រួលដោយផ្ទាល់របស់ព្រះរាជ្ញារង ចែ សុង ព្រមទាំងមានការចូលរួមពីមន្ត្រីសុខភិបាល អាជ្ញាធរ និងនគរបាលមូលដ្ឋានផងដែរ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ