ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ​ន ស្រី​ខួច និង វី​ឌី​ណែ​ត បង្ហាញ​អារម្មណ៍​​ឯកា​ក្នុង​ជីវិត​នៅ​លីវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រួម​ទ្រនំ​ក្នុង​ផលិតកម្ម​ហង្ស​មាស កញ្ញា ផ​ន ស្រី​ខួច និង កញ្ញា វី ឌី​ណែ​ត…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​រួម​ទ្រនំ​ក្នុង​ផលិតកម្ម​ហង្ស​មាស កញ្ញា ផ​ន ស្រី​ខួច និង កញ្ញា វី ឌី​ណែ​ត បាន​បង្ហាញ​អារម្មណ៍​ពី​ភាព​ឯកា​របស់​ខ្លួន​ក្នុង​ជីវិត​នៅ​លីវ ស្រប​ពេល​ដែល​តារា​ជា​ច្រើន​បាន​រក​ឃើញ​គូគាប់ និង​បាន​ចូល​រោងការ​ជា​បន្តបន្ទាប់​។

ផ​ន ស្រី​ខួច និយាយ​ថា មាន​មិត្តភក្តិ​បងប្អូន​ជា​ច្រើន​តែង​សួរ​ខ្ញុំ​ថា នៅ​ម្នាក់ឯង​ចឹ​ង​ឯកា​អត់??​? ​ខ្ញុំ​ឆ្លើយ​ប្រាប់​ថា yes ពេល​ខ្លះ​មាន​អារម្មណ៍​ឯកា​ដែរ​។ បញ្ហា​ត្រង់​ថា ឯណា​ទៅ​ភាព​ពិតប្រាកដ​ដែល​យើង​ត្រូវការ។

ចំណែក​តារាចម្រៀង​ដែល​ជា​កូនស្រី​របស់​លោក ហ៊ួ ឡា​វី កញ្ញា វី​ឌី​ណែ​ត ក៏​មាន​អារម្មណ៍​រអៀសខ្លួន​ខ្លះ​ដែរ នៅ​ពេល​មាន​មិត្តភក្តិ​សួរនាំ​ពី​រឿង​គូគាប់​។ បើ​ទោះបីជា​នៅ​វ័យក្មេង និង​រង​គំនាប​ពី​គ្រួសារ​មិន​ឱ្យ​មាន​ស្នេហា​ផ្តេសផ្តាស់​ក៏​ដោយ ប៉ុន្តែ​កន្លង​មក តារា​រូប​នេះ​ក៏​បាន​ពើបប្រទះ​នូវ​រឿងរ៉ាវ​ស្នេហា​មួយ​ចំនួន​ផង​ដែរ។

យ៉ាងណា​រឿងរ៉ាវ​ទាំង​អស់នោះ គ្រាន់តែ​លឺ​មួយ​ខ្យល់​ប៉ុណ្ណោះ​ក៏​រសាត់​បាត់​ទៅ​វិញ​។ រហូត​មក​ដល់​ពេល​នេះ វី ឌី​ណែ​ត នៅ​មិន​ទាន់​លិចឮ​រឿង​ស្នេហា​ថ្មី​នៅឡើយ​ទេ​។ ភាព​ឯកា​ជាមួយ​ជីវិត​នៅ​លីវ​នេះ ត្រូវ​បាន វី​ឌី​ណែ​ត បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា អារម្មណ៍​នៅ​ពេល​ទៅ​កម្មវិធី​មង្គលការ​គេ ហើយ​ត្រូវ​គេ​សួរ​ថា ពេល​ណា​ដល់​វេន​ខ្លួនឯង?? ចង់​ប្រាប់​ថា គេ​នៅ​ក្មេង​ទេ គេ​មិន​ទាន់​គិតគូ​ទេ ណាមួយ​មក​ពី​អត់​..​។

គួរ​បញ្ជាក់​ថា ទាំង ផ​ន ស្រី​ខួច និង វី ឌី​ណែ​ត កំពុង​សាង​ភាព​ល្បីល្បាញ​របស់​ខ្លួន​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ដោយ​ទាំង​ពីរ​នាក់​បាន​ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់ និង​ឡើង​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី​នានា​ស្ទើរ​មិន​ដាច់​សូរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ