ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​កូរ៉េ​ម្នាក់​គ្មាន​លិខិតឆ្លងដែន​ខុសច្បាប់​ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​នាំ​ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​ទម្លាប់​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់​នៅ​ផុត​សុពលភាព រយៈពេល​ប្រហែល​៤​ឆ្នាំ​៥​ខែ​មក​ហើយ ។ លោក​ឧត្តមសេនីយ៍ត្រី ជា…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​នាំ​ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់​ទម្លាប់​គ្មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ស្នាក់​នៅ​ផុត​សុពលភាព រយៈពេល​ប្រហែល​៤​ឆ្នាំ​៥​ខែ​មក​ហើយ ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោរ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ប្រតិបត្តិការ​នោះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ចុះ​ស្រាវជ្រាវ​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​ទៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប និង​អញ្ជើញ​ជនបរទេស​ម្នាក់​មក​សាកសួរ​នៅ​ការិយាល័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់​នៅ​ខុសច្បាប់ ។

លោក​បាន​បញ្ជាក់​ថា ជនបរទេស​នេះ​មានឈ្មោះ YOO JEEUNG ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង​កាន់​លិខិតឆ្លងដែន (​ថតចម្លង​) លេខ M១៨៨១៦៤៦៧ មុខរបរ​បុគ្គលិក​ហាង​លក់​ផ្សិត ស្នាក់​នៅផ្ទះ​ជួល ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​បាន​សាកសួរ​ជនបរទេស​រូប​នេះ​រួច​មក​រូបគេ​បាន​ឆ្លើយ​ថា ខ្លួន​បាន​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១០ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លិខិតឆ្លងដែន​បាន​បាត់ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៤ ទិដ្ឋាការ​ស្នាក់​នៅ​ក៏​បាន​ផុត​សុពលភាព​តាំងពី​អំឡុង​ខែមករា ឆ្នាំ​២០១៥ រហូត​ដល់​សព្វថ្ងៃ​ផង​ដែរ ។ មូលហេតុ​មិន​បាន​ធ្វើ​លិខិតឆ្លងដែន​ថ្មី និង​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​ឱ្យ​បាន​ត្រឹមត្រូវ ដោយសារ​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បង់អាករ​ទិដ្ឋាការ​ស្នាក់​នៅ ព្រោះ​ពេល​នោះ​ខ្លួន​ពុំ​មានការ​ងារ​ធ្វើ ។ បច្ចុប្បន្ន​ជនបរទេស​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ