ថៃ៖ ប្រភពឱ្យដឹងថា មានដីកាកោះហៅក្រុមតារា Net Idol ចំនួន១៣នាក់ ក្នុងចំណោម៣៧នាក់ ពាក់ព័ន្ធការលក់ផលិតផលគ្រឿងសម្អាង Magic Skin ដោយខុសច្បាប់ និងធ្វើការផ្សាយឃោសនាលើសពីការពិត នូវគុណប្រយោជន៍នាំឱ្យប៉ះពាល់ដល់សុខភាពដល់អ្នកប្រើប្រាស់ ។

គួរបញ្ជាក់ថា ផលិតផលជាអាហារដែលកំណត់អាចផ្សាយឃោសនាបាន គឺត្រូវតែមានការសុំអនុញ្ញាតជាមុនសិន បើមិនបានសុំទេ ហើយបែរយកទៅផ្សាយនោះនឹងទទួលទោស ។ ក្រុមសិល្បករដែលត្រូវកោះ ហៅទាំង១៣នាក់ នឹងមានអត្រាអាចជាប់គុក ក្រោយទទួលរងបណ្ដឹង ដែលស្ថិតក្នុងការស៊ើបសួរបន្ត ។
ចំណែកឯអ្នកពាក់ព័ន្ធចំនួន២៤នាក់ទៀត កំពុងស្ថិតក្នុងស៊ើបសួរដែលអាចនឹងជាប់គុកដូចគ្នា ព្រោះបានផ្សាយផលិតផលសម្អាងថា អាចបញ្ចុះដើមដៃ ជើង ជាតិខ្លាញ់ ដែលពាក្យទាំងនេះ ត្រូវគេបានហាមឃាត់ ។
សម្រាប់អ្នកគ្រប់គ្រង និវខ្លៀ ហាន់សា គុសាឡុមណូម៉ៃ និង ឌីជេ ភេតចា វិឆៀន គុសាឡុមណូម៉ៃ គឺពួកគេទើបបានដឹងពីរឿងនេះថា ពួកគេទាំង២កំពុងត្រូវបានកោះហៅ ខណៈមានការកោះហៅទៅម្ដងរួចហើយ ។ ចំណែកជំនួយការបស់តារាសម្ដែងលោក ម៉ាឆ ជុថាវុឌ្ឍ ផាត់កាំផុន ឱ្យដឹងដែរថា នៅមិនទាន់មានដីកាកោះហៅមកដល់ផ្ទះទេ តែបានដឹងហើយ ថានឹងហៅសារជាថ្មីទៀត ។
នេះជារាយនាមតារាដែលត្រូវកោះហៅទាំង១៣នាក់ ១- ប៉ាន់ប៉ាន់ សុណ័តថា អ៊ុដុមស៊ិន, ២- ខ្វាន់ អ៊ុសាមណី ភូនគើត, ៣-តៃហ្វ៊ុន KPN កណុកឆ័ត ម៉ារ៉ៈយ៉ាតអន, ៤-ភេតចា វិឆៀន គុសាឡុមណូម៉ៃ, ៥-វិខ្លៀ ហាន់សា ជឹងវិវ៉ាត់នួង, ៦-មេយ៍ ភិឆណាដ សាខាកន ៦- សៃរ៉ា, ៨-ម៉ាឆ ជុថាវុឌ្ឍ ផាត់កាំផុន, ៩-ហ្វាយ អ៊ែមហ្វាយ, ១០-ណ័តហថ័យ ស៊ែងភេថ, ១១-កយ រ៉ាតឆៈវិន វង្សវិរិយ៉ៈ, ១២-ជុថារា់ត់ Net Idol អេសស្ទ័រ និង១៣-ឌុចៈឌិវ ធីរ៉ៈវ៉ាត់ ប៊ុតតៈយ៉ា ។ (សម្រួលដោយ៖ ស្រីណា)




ចែករំលែកព័តមាននេះ