ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត​ត៍ ថា​ន​ថ័​ប លាឈប់​ពី​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៧​ដោយសារ​ហេតុផល​១

4 ឆ្នាំ មុន

ថៃ ៖ លោក​អ្នក​ដែល​បាន​ទស្សនា​រឿង​ភាគ «​មនោ​រា​ហ៍​» កាលពី​ប្រមាណ​ជិត​២០​ឆ្នាំ​មុន អាច​នឹង​នៅ​ចាំ​តួ​ប្រុស​ល្បី​ម្នាក់​នេះ​បានគឺ​តួ «​ខាន់​ឈិ​ត​» ដែល​មានឈ្មោះ​ពិត​ថា «​ខេត​ត៍ ថា​ន​ថ័​ប​»…

ថៃ ៖ លោក​អ្នក​ដែល​បាន​ទស្សនា​រឿង​ភាគ «​មនោ​រា​ហ៍​» កាលពី​ប្រមាណ​ជិត​២០​ឆ្នាំ​មុន អាច​នឹង​នៅ​ចាំ​តួ​ប្រុស​ល្បី​ម្នាក់​នេះ​បានគឺ​តួ «​ខាន់​ឈិ​ត​» ដែល​មានឈ្មោះ​ពិត​ថា «​ខេត​ត៍ ថា​ន​ថ័​ប​» (Kett Thantup)​ ។ ត្បិត​តែ​ច្ចុ​ប្បន្ន​លោក​មាន​វ័យ​៤២​ឆ្នាំ​ហើយ​ក្ដី តែ​រូប​លោក​ក៏​នៅ​តែ​សង្ហា​មិន​ចាញ់​តារា​ស្រករ​ក្រោយ​ដែរ ​។ លោក​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គូស្នេហ៍​ដែល​ជា​វី​ជេ នាង «​នែ​ត ថា​ក់សៈ​យ៉ា ធី​យ៉ា​ណា​តថៈ​ណ័​ន​ឆា​» រហូត​ដល់​អ្នក​ទាំង​ពីរ​សម្រេចចិត្ត​ប្រើ​ជីវិត​គូ​រួម​គ្នា និង​មានកូន​ម្នាក់​ឈ្មោះ​ថា «​ណ​ង​ឌី​ចា​) ជា​ចំណងដៃ​។

ពេល​ចុង​ក្រោយ​នេះ បានឮ​ដំណឹង​ពី​ការ​លាឈប់​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៧ថៃ ក៏​ព្រោះថា​ខ្លួន​ធ្វើការ​ច្រើន​ពេក​រហូត​ដល់​មិន​មាន​ពេលវេលា​សម្រាប់​គ្រួសារ ដែល​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ធ្វើការ​មក​ជិត ២ ឆ្នាំ​ហើយ សម្រាប់​ការ​ធ្វើការ​នៅ​ក្រោយ​ឆាក​សម្ដែង ចំណែក​ការងារ​ជា​អ្នក​សម្ដែង​នោះ លោក​ក៏​ធ្វើ​មក​ប្រមាណ ២០ ឆ្នាំ​ហើយ ។ ការងារ​ក្រោយ​ឆាក​សម្ដែង ជា​ការងារ​ដែល​ហត់​ខ្លាំង ហើយ​ប្រើ​ពេល ប្រើ​ការ​តាំងចិត្ត ប្រើ​ការ​ព្យាយាម​ច្រើន វា​ធ្វើ​ឱ្យ​អស់​ពេលវេលា​ក្នុង​ជីវិត​យើង​ច្រើន​ណាស់ ។ និយាយ​ឱ្យ​ងាយ​ទៅ ពេលវេលា​មើលថែ​កូន​មិន​មាន ពេល​ខ្លះ ៤ ថ្ងៃ​មិន​បាន​ជួប​មុខ​កូន​ក៏​មាន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជា​អ្វី​ដែល​មិន​ច្បាស់​ចិត្ត​សោះ​ថា​យើង​កំពុង​ប្រើ​ជីវិត​ត្រូវ​តាម​ផែនការ​របស់​យើង​ឬ​អត់? យើង​កំពុង​ប្រើ​ជីវិត​ខុស​ទេ​ដឹង? រួច​ក៏​មក​អង្គុយ​គិតគូ​ម្ដងទៀត ក៏​មានការ​ពិភាក្សា​ជាមួយ​ចាស់ទុំ ក៏​ដើរ​ចូល​ទៅ​ប្រាប់​ពួក​គាត់​បាទ​» ។

ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ថា សម្រាប់​ការងារ​សម្ដែង​រឿង លោក​ក៏​នៅ​តែ​ទទួល​ថត​ជា​ធម្មតា លោក​ឈប់​តែ​ការងារ​ក្រោយ​ឆាក​ប៉ុណ្ណោះ ៕

ប្រភព ៖ thaimarketing , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ