ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្វះ​គ្រាប់​ឈាមក្រហម​មែន​ទេ កុំ​ភ្លេច​អាហារ​​ទាំងនេះជួយ​បាន

4 ឆ្នាំ មុន

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងច្រើន​។​ហើយ​បើ​ទោះបីជា​ស្ត្រី​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ក៏​ដោយ ក៏​មិនមែន​មាន​ន័យ​ថា​បុរស​មិន​អាច​ប្រឈម​មុខជា​មួយ​ស្ថានភាព​សុខភាព​នេះ​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ​និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ៖ ១….

កង្វះ​គ្រាប់​ឈាមក្រហម គឺជា​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងច្រើន​។​ហើយ​បើ​ទោះបីជា​ស្ត្រី​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ក៏​ដោយ ក៏​មិនមែន​មាន​ន័យ​ថា​បុរស​មិន​អាច​ប្រឈម​មុខជា​មួយ​ស្ថានភាព​សុខភាព​នេះ​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ភាគច្រើន​អាច​ព្យាបាល​បាន​តាម​រយៈ​ការ​ទទួលទាន​អាហារ​និង​មាន​របៀប​រស់នៅ​ត្រឹមត្រូវ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម ៖

១. ផ្លែ​ទទឹម ៖មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ទាំង​ជាតិ​រ៉ែ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​ចាំបាច់​សម្រាប់​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន​ក្នុង​រាង​កាយ​។ លើស​ពី​នេះ​ទៅ​ទៀត ទទឹម​ក៏​ជា​ប្រភព​​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​ជួយ​បង្កើន​សមត្ថភាព​រាង​កាយ​ក្នុង​ការ​ស្រូប​យកជាតិ​ដែក​។

២. បន្លែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត folic វីតាមីន C ក៏​ដូច​ជា​ជាតិ​ដែក​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​បៃតង ប្រសិនបើ​អ្នក​ចង់​ជៀស​ផុត ឬ​សះស្បើយ​ពី​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។

៣. ថ្លើម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក រួម​ជាមួយ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​ជា​ច្រើន​ផ្សេង​ទៀត​។ ប្រសិនបើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម ចូរ​បន្ថែម​ថ្លើម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

៤. សូកូឡា​ខ្មៅ ៖ ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ដែក​និង​ប្រូ​បាយ​អូ​ទិច​ដែល​មាន​ប្រសិទ្ធិ​ភាព​ជួយ​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដ​ថា សូកូឡា​ខ្មៅ​នោះ​ផ្សំ​ឡើង​ពី​ជាតិ​កា​កាវ ៧០ ភាគរយ​។

៥. សាច់ ៖ អ្នក​អាច​ដោះស្រាយ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​យ៉ាង​ឆាប់រហ័ស​តាម​រយៈ​ការ​ទទួលទាន​សាច់ ជា​ពិសេស​សាច់​ក្រហម គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​។ ទោះជា​យ៉ាងណា​ដើម្បី​ជា​ការ​ប្រសើរ អ្នក​គួរ​ទទួលទាន​សាច់​លាយ​ជាមួយនឹង​បន្លែ​បៃតង​ផ្សេង​ៗ​។

៦. ចេក ៖ ចេក​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ