ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miley Cyrus ភិតភ័យ​ព្រលឹង​ហោះ​ស៊ី​ព្រលឹត​បាត់ ក្រោយ​អ្នកគាំទ្រ​ធ្វើ​រឿង​១​ដាក់​នាង

4 ឆ្នាំ មុន

តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ម្នាក់​មាន​អាការ​ភិតភ័យ ព្រោះ​អ្នកគាំទ្រ​ម្នាក់​បានរ​ត់ទៅ​ថើប​ថ្ពាល់​របស់​នាង​ដោយ​មិនដឹង​ខ្លួន ។ កាលពី​ថ្ងៃ​ទី​២ មិថុនា នាង Miley Cyrus ធ្វើ​ដំណើរ​ទៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ចូលរួម​សម្តែង​…

តារាចម្រៀង​ដ៏​ស្រស់​ស្អាត​ម្នាក់​មាន​អាការ​ភិតភ័យ ព្រោះ​អ្នកគាំទ្រ​ម្នាក់​បានរ​ត់ទៅ​ថើប​ថ្ពាល់​របស់​នាង​ដោយ​មិនដឹង​ខ្លួន ។ កាលពី​ថ្ងៃ​ទី​២ មិថុនា នាង Miley Cyrus ធ្វើ​ដំណើរ​ទៅ​ក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ចូលរួម​សម្តែង​ ។

នៅ​ពេល​នាង​ដើរ​កម្សាន្ត​ជាមួយ​គូស្នេហ៍​លោក​ Liam Hemsworth ក៏​មាន​អ្នកគាំទ្រ​ចេញ​ស្វាគមន៍​យ៉ាង​ណែនណាន់តាន់តាប់ ។ នាង​បាន​លើកដៃ​ស្វាគមន៍​ប្រកបដោយ​ក្ដី​រីករាយ តែ​ពេល​ដើរ​ស​ម្តៅ​ទៅ​រថយន្ត​ដែល​ចត​ចោល ក៏​មានរឿង​នឹក​ស្មាន​មិន​ដល់​មួយ គឺ​បុរស​ម្នាក់រ​ត់ទៅ​អោប​ពីក្រោយ និង​ថើប​នាង ។

ភ្លាម​នោះ​កង​អង្គរក្ស​ប្រញាប់​ចូល​ទៅ​រុញ​បុរស​បង្កហេតុ ខណៈ​ Miley Cyrus ​ស្ថិត​ក្នុង​សភាព​ភ័យ​ខ្លាច ហើយ​លោក ​លី​យ៉ា​ម​ ចូល​អោប​នាង ។ មិន​បង្អង់​យូរ​ពួក​គេ​ឡើង​រថយន្ត​ចាក​ចេញពី​កន្លែង​កើតហេតុ​នោះ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ