ខេត្តព្រះសីហនុ ៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ ប្រទេសមកប្រកួតជុំគ្នា ជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេស ជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះ មានឈ្មោះថា Valentine loving day concert ដែលចូលរួមចែកភាពសប្បាយរីករាយ និងក្តីស្រឡាញ់ពីកំពូលតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម Galaxy Navatra ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានអ្នកចូលរួមប្រកួត ពីគ្រប់ប្រទេសទាំងអស់ ដែលមិនត្រឹមតែផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងចូលរួមផ្សព្វផ្សាយបង្ហាញគុនខ្មែរទៅកាន់ពិភពលោក និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជាតែងតែនៅក្បែរចាំជួយ គាំទ្រលើកស្ទួយ និងគាំទ្រគុនខ្មែរទៅឆាកអន្តរជាតិ យ៉ាងពេញទំហឹង។

ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានចូលរួមឧបត្ថម្ភផ្តាច់មុខ នៅក្នុងមហាព្រឹត្តិកាណ៍ប្រកួតជ្រើសរើសជើងឯក កីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ដែលមានការសហការរៀបចំពីសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីជំរុញឱ្យវិស័យគុនខ្មែរនៅកម្ពុជាឱ្យកាន់តែរីកចម្រើននៅក្នុងស្រុក និងកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ ។

កម្លាំងខ្មែរ រួមគ្នាលើកតម្កើងគុនខ្មែរ នាំជោគជ័យពីឆាកអន្តរជាតិ ។ អត្ថបទសហការ




ចែករំលែកព័តមាននេះ