ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ យើង​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​លើកតម្កើង​ពី «​សញ្ញាណ​នំ​បញ្ចុក​ជាតិ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​លើកតម្កើង​ពី «​សញ្ញាណ​នំ​បញ្ចុក​ជាតិ​» របស់​ខ្មែរ​យើង​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា យើង​ហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បាន​លើកតម្កើង​ពី «​សញ្ញាណ​នំ​បញ្ចុក​ជាតិ​» របស់​ខ្មែរ​យើង​ផង​ដែរ ។ សម្តេច​បាន​សរសេរ​លើក​បណ្តាញ​សង្គម​មុន​នេះ​យ៉ាង​ដូច្នេះ​ថា «​តាម​ពិត​នំ​បញ្ចុក គឺ​មានគុណ​ភាព និង​គុណប្រយោជន៍​ល្អ​ខ្លាំង​ណាស់ សម្រាប់​សុខភាព រាប់​តាំងពី​សម្លរ​សាច់​ត្រី និង​គ្រឿងផ្សំ ដែល​សុទ្ធ​សឹង​ជា​សារធាតុ​ជំនួយ​ដល់​សុខភាព​ទាំងអស់​» ។

ក្រៅ​សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា ក្រៅពី​នំ​បញ្ចុក សូម​បងប្អូន​ចូលរួម​លើកតម្កើង​ម្ហូបអាហារ និង​នំចំណី​របស់​ខ្មែរ​យើង ។ ទន្ទឹម​នឹង​នេះ​ដែរ គឺ​យើង​ចូលរួម​ដាំ​ដុះ និង​ប្រើប្រាស់​បន្លែ​ផ្លែ​ឈើ​គ្មាន​ជាតិ​គីមី កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​ដែល​មាន​ជីគីមី ដើម្បី​សុខភាព​យើង​ទាំងអស់​គ្នា ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ