ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​បើក​សម័យប្រជុំ​អង្គ​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត ។ ការ​បើក​សម័យប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៧​មិថុនា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី​បាន​បើក​សម័យប្រជុំ​អង្គ​អនុម័ត​ទាំងស្រុង​លើ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត ។ ការ​បើក​សម័យប្រជុំ​ពេញអង្គ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃ​ទី​៧​មិថុនា ឆ្នាំ​២០១៩ ។

ខ្លឹមសារ​នៃ​គោលនយោបាយ «​ការ​សិក្សា​ពេញ​មួយ​ជីវិត​» គឺជា​ប​ញ្ញ​តិ្ត​គោល​មួយ​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​អប់រំ​របស់​ប្រទេស​ជឿនលឿន និង​ប្រទេស​កំពុង​អភិវឌ្ឍ ។ តាម​រយៈ​បញ្ញត្តិ​នៃ​ការ​សិក្សា​ពេញ​ជីវិត​នេះ​បាន​លេចឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា​សិទ្ធិ​ទទួល​បានការ​អប់រំ ការ​ចុះ​ឈ្មោះ​ចូល​រៀន និង​គុណភាព​អប់រំ​ដែល​មិន​ទាន់​ឆ្លើយ​តប​នឹង​កា​រវិ​វត្ត​របស់​ពិភពលោក ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​បង្ហោះ​លើក​បណ្តាញ​សង្គម ។

ប្រភព​បាន​បន្ត​ថា ក្នុង​សតវត្ស​ទី​២១​នេះ ការ​សិក្សា​ពេញ​មួយ​ជីវិត​បាន​កា្ល​យ​ជា​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​អប់រំ ហើយ​ក៏​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​សម្រាប់​ទទួល​បាន​សិទ្ធិ​សេរីភាព ភាព​សប្បាយ​រីករាយ និង​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​នៃ​តម្រូវការ​ទីផ្សារ​ការងារ ពិសេស​ភាព​ចាំបាច់​នៃ​ការ​សិក្សា​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​គ្រប់​កាលៈទេសៈ​ផង​ដែរ ។ ប្រភព​បាន​លើក​ឡើង​ទៀត​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត​បាន​ក្លាយជា​សមាស​ភាគ​សំខាន់​ក្នុង​គោលដៅ​ទី​៤​នៃ​ក្រប​ខណ្ឌ​គោល​នៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ នៅ​អ៊ី​ន​ឈ​ន់ សាធារណរដ្ឋ​កូរ៉េ ពោល គឺ «​ធានា​ឲ្យ​ការ​អប់រំ​មានគុណ​ភាព​ប្រកបដោយ​សមធម៌ បរិ​យា​បទ និង​លើកកម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់​គ្នា » ។

នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​អប់រំ​កម្ពុជា​មានការ​រីក​ចម្រើន​ខាង​បរិ​ម​ណ​គូរ​ជាទី​មោ​ទ​នៈ​ជា​ពិសេស​នៅ​កម្រិត​បឋម​សិក្សា ។ ទោះបីជា​យ៉ាងនេះ​ក្តី​បញ្ហា​សិស្ស​បោះបង់​ការ​សិក្សា និង​គុណភាព​សិក្សា​នៅ​តែ​ជា​ក្តី​កង្វល់​នៅឡើយ ។ ជាក់ស្តែង​អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៩៧% នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ប៉ុន្តែ​សិស្ស​ដែល​អាច​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៨០% បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ​មាន​ប្រមាណ​៤០% និង​មធ្យមសិក្សា​ទុតិយភូមិ​មាន​ប្រមាណ​២០% ។ ការ​វាយតម្លៃ​ថ្នាក់​ជាតិ​លើ​មុខ​វិជ្ជា​ភាសា​ខែ្ម​រ​និង​គណិត​វិទ្យា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា សិស្ស​ស្ទើរតែ​ពាក់កណ្តាល​ដែល​បាន​ចូលរួម​ក្នុង​ការ​វាយតម្លៃ​នៅ​ថ្នាក់​ទី​៣ ទី​៦ ទី​៨ មិន​ទទួល​បាន​ចំណេះដឹង​ដូច​ការ​រំពឹង​ទុក​នោះ​ទេ ។

គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ បាន​រួមចំណែក​សម្រេច​លទ្ធផល​ខាងលើ​នេះ តាម​រយៈ​ការ​ផ្តល់​ការ​អប់រំ​គ្រប់​រូបភាព ។ វិសាលភាព​គោលនយោបាយ​នេះ នៅ​មិន​ទាន់​អាច​ឆ្លើយ​តម​បាន​ទៅ​នឹង​បរិបទ​នៃ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស​ទោះបី​មាន​ភាព​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​បញ្ញត្តិ​នៃ​ការ​សិក្សា​ពេញ​មួយ​ជី​វិ​យ៉ាងណា​ក៏​ដោយ ។ គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ ត្រូវ​ឲ្យ​ធ្វើ​បច្ចុប្បន្ន​កម្ម​ដោយ​ត្រូវ​ពង្រីក​វិសាលភាព និង​យន្តការ​មួយ​ចំនួន​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ចក្ខុវិស័យ ផ្នែក​នេះ​បាន​លើក​ឡើង​អំពី​ចក្ខុវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​ដែល​មាន​ខ្លឹមសារ​ថា «​អភិវឌ្ឍ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​មាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា កាយសម្បទា និង​គុណសម្បទា ដើម្បី​រួមចំណែក​បង្កើត​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខដុម​នី​យ​កម្ម​ជីវិត​បុគ្គល​គ្រួសារ និង​សង្គម តាម​រយៈ​ការ​ផ្ដល់​ឪ​កាស​សិក្សា​ពេញ​មួយ​ជីវិត គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ​» ។ ប្រភព​ក៏​បាន​លើក​ឡើង​ទៀត​ថា គោលដៅ​គោលនយោបាយ​នេះ​បាន​កំណត់​គោលដៅ​សំខាន់​ៗ​ចំនួន​៦ គឺ ផ្ដល់​សេវា​សិក្សា​ពេញ​មួយ​ជី​រិ​ត​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប ។

១-​អភិវឌ្ឍ​កម្មវិធី​សិក្សា​ពេញ​មួយ​ជីវិត​អោយ​សម្បូរ​បែប និង​មាន​ភាព​បត់បែន ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អ្នក​សិក្សា ២-​អភិវឌ្ឍ​មជ្ឈមណ្ឌល​សិក្សា​ហេដ្ឋារចនាសម្ព័ន្ធ និង​ទីកន្លែង​សិក្សា​ឲ្យ​បាន​សម​ស្រប ៣-​បណ្ដុះបណ្ដាល​អ្នកសម្របសម្រួល​កម្មវិធី​សិក្សា​ពេញ​មួយ​ជីវិត​ប្រកបដោយ​វិជ្ជាជីវៈ ៤-​ផ្ដល់​ការ​ទទួលស្គាល់ ការ​បញ្ជាក់​សុភ​ពល​ភាព និង​មានការ​ទទួលស្គាល់​គុណភាព ចំណេះដឹង​ជំនាញ​នៃ​សមត្ថភាព​នៃ​ការ​សិក្សា​ពេញ​មួយ​ជីវិត ស្រប​តាម​ក្រប​ខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​ដោយ​តម្លាភាព យុត្តិធម៌ និង​មាន​សង្គតិភាព ៦-​ជំរុញ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃ​គួរ​អភិវឌ្ឍ ផ្ដល់​ការ​គាំទ្រ និង​អនុវត្ដ​ការ​សិក្សា​ពេញ​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ