ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រតិកម្ម​ខ្លាំង​នឹង​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​រឿង​ទាក់ទង​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​បាន​មាន​ប្រសាសន៍​ថា សម្តេច​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ដែល​ឯ​.​ឧ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ា​ន​ឡុ​ង បាន​បង្ហោះ​តាម​ទំព័រ…

សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា​បាន​មាន​ប្រសាសន៍​ថា សម្តេច​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ដែល​ឯ​.​ឧ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ា​ន​ឡុ​ង បាន​បង្ហោះ​តាម​ទំព័រ ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា​កន្លង​ទៅ ។ ពេល​នោះ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បូ​រី​សរសេរ​ថា «​ពេល​ដែល​គាត់ (​ឧត្តមសេនីយ៍ ព្រេ​ម​) ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេល​ដែល​សមាជិក ASEAN (​កាលនោះ​គ្នា​យើង​៥​ប្រទេស​) រួម​គ្នា​ប្រឆាំង​ការ​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជំនួស​ខ្មែរក្រហម ។​…»

ចំពោះ​រឿង​នេះ សម្ត​ច​តេ​ជោ​បាន​ប្រតិកម្ម​ថា ការ​លើក​ឡើង​នេះ​បង្ហាញ​ថា កាលនោះ​សិង្ហ​បុរី​បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដែរ ។ សិង្ហ​បុរី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រជុំ​ដែល​នាំ​ដល់​ការ​បង្កើត​រដ្ឋាភិបាលចំរុះ​ត្រីភាគី កម្ពុជា​ប្រជាធិបតេយ្យ និង​អូស​បន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុជា​ជាង​១០ ឆ្នាំ​ថែម​ទៀត ហើយ​ដែល​ស្មើនឹង​ការ​ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។

ការ​លើក​ឡើង​នេះ​ក៏​ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់ ឈាម​ស្រស់ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​នោះ ។ ការ​លើក​ឡើង​របស់​ឯកឧត្តម លី ស៊ា​ន​ឡុ​ង នា​ពេល​នេះ​ក៏​បាន​បង្ហាញ​ប្រជាជន​សាំង​កា​ពួ និង​ពិភពលោក​ថា មេដឹកនាំ​សិង្ហ​បុរី​នា​ពេល​នោះ​បាន​រួមចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ពិតប្រាកដ ។

ចុង​ក្រោយ​នេះ​ខ្ញុំ​ចង់​សួរ ឯ​.​ឧ នាយក​រដ្ឋមន្ត្រី លី ស៊ា​ន​ឡុ​ង ថា តើ​គាត់​ចាត់​ទុក​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លង​ទៅ​នេះ​ថា ជា​ការ​ត្រឹមត្រូវ​ដែរ​ឬ​អត់? ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ