សម្តេច​តេ​ជោ​ថា នឹង​យកនំ​បញ្ចុក​ទទួលភ្ញៀវ​អន្តរជាតិ​នៅ​ពេល​ណាមួយ


រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ផលិតផល​ក្នុងស្រុក​ឲ្យ​អន្តរជាតិ​បានដឹង​នោះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា សម្តេច​នឹង​យកនំ​បញ្ចុក​ទទួលភ្ញៀវ​អន្តរជាតិ​នៅ គេហដ្ឋាន​របស់​សម្តេច​ម្តង ។ សម្តេច​បាន​លើក​ឡើង​ថា ការ​យកនំ​បញ្ចុក​ទទួលភ្ញៀវ​នេះ បន្ទាប់​ពី​សម្តេច​ធ្លាប់​បាន​យក​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​មួយ​ចំនួន​ទទួលភ្ញៀវ​អន្តរជាតិ​ហូប​រួច​ហើយ ។ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មក​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនានេះ ។

សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ទេ ជំរុញ​ផលិតផល​ក្នុងស្រុក ! ខ្ញុំ​និយាយ​ដោយ​ស្មោះ ខ្ញុំ​សរសើរ​ឡាវ​ណាស់ ទោះបីជា​តាំងពី​ជំនាន់​ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ពេល​នេះ គឺ​៤០​ឆ្នាំ​ក្រោយមក​ឡាវ​មិន​ដែល​ចោល​បាយដំណើប​ហូប​ជា មួយ​ឡាប និង​… គាត់​មិន​ដែល​ចោល​ទេ ។ អី​ញ្ចឹ​ង​ទេ​យើង​ទេ​យើង​លេង​អា​នឹង​មើល ។ អា​ឡូ​វ​ខ្ញុំ​ដាក់​បណ្តើរ​ៗ ហើយ​ក្នុង​ការ​ទទួលភ្ញៀវ​អន្តរជាតិ​ថ្នាក់​នាយក​រដ្ឋមន្ត្រី​ដូច​ជា អា​ម៉ុ​ក សម្លរ​កកូ … ហើយ​ថ្ងៃក្រោយ​ដាក់​សម្លម្ជូរ​«…» ហើយ​ថ្ងៃក្រោយ​រដាក់​នំ​បញ្ចុក​ម្តង​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ៖«​ថ្ងៃក្រោយ​ខ្ញុំ​គិត​ថា ម្ហូប​ដំបូង​គេ​ដាក់​នំ​បញ្ចុក​ឲ្យ​ហូប​តែ​ម្តង​! ប៉ុន្តែ​រក​វិធី​ដាក់​នំ​បញ្ចុក​យ៉ាងម៉េច កុំ​ឲ្យ​ភ្ញៀវ​ពិបាក​ទទួលទាន ព្រោះ​វា​ត្រូវ​ប្រើ​ចង្កឹះ​ចាប់​ហូប តែ​អ្នក ខ្លះ​អត់​ចេញ​ចាប់​ចង្កឹះ​ហូប​ទេ​»​។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ហូប​នំ​បញ្ចុក​នេះ គឺជា​ការ​ជំរុញ​នៅ​ការ​ប្រើប្រាស់​នូវ​ផលិតផល​ជាតិ​របស់​កម្ពុជា​តែ​ម្តង ដែល​ទោះបី​តិច ឬ​ច្រើន​មាន​អន្តរ​សកម្ម​ទៅ​លើ​តម្លៃ​អង្ករ ត្រ​យ៉ូ​ង​ចេក សណ្តែក​គួរ និង​របស់​មួយ​ចំនួន​ទៀត​ទាក់ទង និង​អំ​បោយ​នំ​បញ្ចុក​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត ធ្វើ​ឲ្យ​អ្នក​បើកហាង​នំ​បញ្ចុក​ច្រើន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ