សមត្ថកិច្ច​ម្នាក់ និង​ក្មេង​ស្ទាវ​២​នាក់​វាយ​គ្នា​ផ្អើល​…​កាំភ្លើង​ទៀត ចុងក្រោយសមត្ថកិច្ចចូលពេទ្យ


រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌចំការមន​ម្នាក់​ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បាន​ប៉ះ​ពាក្យ​សំដី​ជាមួយនឹង​ក្មេង​ស្ទាវ​២​នាក់ បាន​បង្ក​ជា​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​មាន​របួស​ស្នាម​រៀង​ៗ​ខ្លួន តែ​ត្រូវ​ក្មេង​ស្ទាវ​ចោទ​ថា ដក​អាវុធ​គំរាម​ពួក​គេ ដែល​ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មុខ​ភោជនីយដ្ឋាន អាហារ​ប៊ូ​ហ្វេ ក្តៅ​បង្កង​នាគ ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ភាគី​ទាំង​សង្ខាង​មិន​បានអោយ​ស្គាល់​អត្តសញ្ញាណ ដោយ​គ្រាន់តែ​ដឹង​ថា ម្ខាង​ជា​សមត្ថកិច្ច​ខណ្ឌចំការមន និង​ម្នាក់​ទៀត​ជា​ក្មេង​ស្ទាវ ។

តាម​សម្តី​ភាគី​ខាង​ក្មេង​ស្ទាវ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​នគរបាល​ខណ្ឌចំការមន​ស្លៀកពាក់​ស៊ី​វិល​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូនប្រុស​ម្នាក់ ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ហើយ​ក៏​បាន​ស្រែក​អោយ​ពួក​គេ​ទាំង​២​នាក់​ថា ជា​ចោរ រួច​បាន​បត់​ម៉ូតូ​ជិះ​ដេញ​តាម​ពួក​គេ ហើយ​ពួក​គេ​បាន​ឈប់​ម៉ូតូ​ទាស់​ពាក្យ​សំដី ទើប​បុរស​ដែល​គេ​ស្គាល់​ថា សមត្ថកិច្ច​វាយ​ពួក​គេ​មុន ហើយ​ពួក​គេ​បាន​ហៅ​គ្នីគ្នា​មក​វាយ​ទៅ​វិញ​ទៅ​មក បណ្តាល​អោយ​មាន​របួស​ស្នាម​រៀង​ៗ​ខ្លួន តែ​ពេល​នោះ បុរស​ដែល​គេ​ស្គាល់​ថា សមត្ថកិច្ច​បាន​ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក​គំរាម​ពួក​គេ ត្រូវ​កម្លាំង​សន្តិសុខ​នៅ​ក្បែរ​នោះ​ជួយ​ឃាត់ ហើយ​បាន​ដក​កាំភ្លើង​យក​លាក់​ទុក​បាត់ រួច​ហើយ​រត់គេច​ចូល​ទៅ​ក្នុង​ហាង​ខាងលើ​សន្លប់​ស្តូក ។

ដោយឡែក​បុរស​ដែល​គេ​ស្គាល់​ថា ជា​នគរបាល​ខណ្ឌចំការមន​មិន​ទាន់​បាន​រៀបរាប់​ហេតុការណ៍​អោយ​បាន​ច្បាស់លាស់​នោះ​ទេ ដោយសារ​តែ​រង​របួស​សន្លប់​ស្តូក ហើយ
ស្រវឹង​ផង គ្រាន់តែ​បង្ហើប​ប្រាប់​ថា មិន​បាន​ដក​កាំភ្លើង​នោះ​ទេ ។

ក្រោយ​កើតហេតុ​បុរស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ អធិការដ្ឋាន​ខណ្ឌចំការមន ចំណែក​បុរស​ដែល​ជា​នគរបាល​ខណ្ឌចំការមន​ត្រូវ​បាន​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទី​ពេទ្យ រួច​ទើប​យក​មក​ធ្វើការ​សាកសួរ​ជា​ក្រោយ ៕ កែសម្រួល​ដោយ​៖​សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ