ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយគ្រោះធម្មជាតិ…១៩ដើមដួលគ្រាំងខ្ទេចគ្មាន​សល់​ម្តុំផ្សារកំបូល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​ បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១៩​ដើម ហើយ​សង្កត់​លើ​អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ ​ព្រមទាំង​សង្កត់​លើ​រថយន្ត​ដែល​ឈប់​ចត​តាម​ដងផ្លូវ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ។ ហេតុការណ៍ខាងលើ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី៤ ​ខែមិថុនា​…

រាជធានីភ្នំពេញ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​ បណ្តាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១៩​ដើម ហើយ​សង្កត់​លើ​អ្នកលក់​តាម​ចិញ្ចើម​ផ្លូវ ​ព្រមទាំង​សង្កត់​លើ​រថយន្ត​ដែល​ឈប់​ចត​តាម​ដងផ្លូវ រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ។

ហេតុការណ៍ខាងលើ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី៤ ​ខែមិថុនា​ ឆ្នាំ​២០១៩​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បុរី​ពិភព​ថ្មី ផ្សារ​កំ​បូល ដែល​ស្ថិត​នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​២​ជាប់​គ្នា​ គឺ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កន្ទោក និង​ប៉ុស្តិ៍​នគរបាល​សង្កាត់​កំ​បូល បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ ព្រមទាំង​មាន​ខ្យល់​ក​ន្ទ្រា​ក់ ដែល​បង្ក​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់​ចំនួន​១៧​បង្គោល​ និ​ង​បាក់​សង្កត់​ទៅ​លើ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​២​ដើម​ទៀត ហើយ​បាក់​សង្កត់​ទៅ​លើ​រថយន្ត​កុងតឺន័រដែល​​ឈប់​ចត​តាម​ដងផ្លូវ​ប្រមាណ​២​គ្រឿង ​ព្រមទាំង​​បាក់​សង្កត់​លើ​​អ្នក​​លក់ដូរ​លក់​ខោអាវ​ជជុះ​ និង​ជួសជុល​ម៉ូតូ​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្តាលឱ្យ​​ប្រជា​ពលរដ្ឋ​ភ័យ​ខ្លាចនាំគ្នា​រត់​ចោល​អីវ៉ាន់​​អស់ ព្រមទាំង​ស្លាក​ប៉ាន់​ណូ​បុរី​ខាងលើ​ក៏​បាន​​ដួល រលំ​បាក់​​​អស់​ជា​ច្រើន​កន្លែង និ​ង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ ។

តាម​ប្រភព​​ដដែល​​បាន​បញ្ជាក់​ទៀត​ថា គេមិន​ទាន់​ដឹង​​នៅឡើយ​ថា អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ខាងលើ មាន​អ្នក​​រង​របួស​ប៉ុន្មាន​នាក់នោះ​​ទេ ព្រោះ​ក្រោយពេលកើតហេតុ ទីតាំង​ខាងលើ​មិន​ទាន់​ឃើញ​មាន​អ្នកមកលក់​ដូរ​​នៅឡើយ ព្រោះ​ខ្លាច​ឆ្លង​ចរន្តអគ្គិសនី​ឆក់​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ផ្នែក​អគ្គិសនី​ដើម្បី​បិទ​​ប្រព័ន្ធ​ភ្លើង ​និ​ង​បណ្តាល​ឲ្យ​ងងឹត​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ