ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របួច.កពេលកំពុងប្រមូលផ្តុំ ប្រុងបើក​សង្គ្រាម​កណ្តាលក្រុងបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

​​ខេត្តបាត់ដំបង​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់​​ប្រដាប់​ដោយ​កាំបិត ពូថៅ​ និង​ដុំ​ថ្ម​នៅ​ក្នុង​ដៃ​ផង ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​តាម​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​​​​​ចូល​ថ្ងៃ​ទី​៥ មិថុនា នេះ ខណៈ​​ពួក​គេ​គ្រោង​បង្ក​សង្គ្រាម​ជ ាមួយ​គូបក្សដិបក្ស​​នៅ​កណ្ដាល​ក្រុង​បាត់ដំបង​…

​​ខេត្តបាត់ដំបង​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់​​ប្រដាប់​ដោយ​កាំបិត ពូថៅ​ និង​ដុំ​ថ្ម​នៅ​ក្នុង​ដៃ​ផង ត្រូវ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​តាម​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​​​​​ចូល​ថ្ងៃ​ទី​៥ មិថុនា នេះ ខណៈ​​ពួក​គេ​គ្រោង​បង្ក​សង្គ្រាម​ជ ាមួយ​គូបក្សដិបក្ស​​នៅ​កណ្ដាល​ក្រុង​បាត់ដំបង​ ។​

​លោក​​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​អន្តរាគមន៍​បង្ការ​-​បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស ចុះ​ប្រតិបត្តិការ​តាម​ក្របួច​ក្រុម​ក្មេង​ទំនើង​ទាំងនោះ ខណ​:​ដែល​ពួក​គេ​បាន​ប្រមូលផ្ដុំ​គ្នា​ត្រៀម​បង្ក​អំពើ​ហិង្សា និង​បង្ក​ភាពអនា​ធិ​ប​តេ​យ្យ​។ លោក​ថា ជន​ខ្លះ​ត្រូវ​បាន​បង្ក្រាប​នៅ​ខាង​មុខ​សាលាក្រុង​បាត់ដំបង ដែល​កំពុង​ប្រមូលផ្ដុំ​គ្នា មានកាំបិត ពូថៅ​ន ិង​ដុំ​ថ្ម និង​មួយ​ចំនួន​ទៀត​ បង្ក្រាប​បាន​នៅ​តាម​ផ្លូវ​ដែល​មាន​វត្ថុ​តាង​ដូច​គ្នា ​។ ក្រុម​ក្មេង​ទំនើង​ទាំងនេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ទាំង​យប់​ដើម្បី​សួរនាំ​។​

​បើ​តាម​របាយ​ការ​ណ៍​របស់​ការិយាល័យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ទាំង​៧​នាក់​នោះ​ ១​-​ឈ្មោះ​សែន សុ​វ​ណ្ណាស​ក្ត័ អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ២-ឈ្មោះ​ជា កុសល ហៅ​ស៊ី​ល អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ៣-ឈ្មោះ​ណុ​ប ចាន់​នួន អាយុ​១៨​ឆ្នាំ នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ៤-​ឈ្មោះ​រិ​ទ្ធ មេ​សា អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ៥-​ឈ្មោះ​រ៉េ​ន រ​ដ្ឋា ហៅរ​ត្ន័ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ៦-​ឈ្មោះ សែន ពិសាល អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ និង​៧​-​ឈ្មោះ​អ៊ា​ង ដេ​ត អាយុ​២០​ឆ្នាំ នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា ក្រោយ​ពី​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​ខេត្ត លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​ជំនាញ​ធ្វើការ​សួរនាំ​ ។ ប៉ុន្តែ​ពិតមែនតែ​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​មានកា​បិត​ពូថៅ​នៅ​ក្នុង​ដៃ តែ​តាម​គោល​ការ​ណ៍​លោកស្នងការ​ខេត្ត​ គឺ​គ្រាន់តែ​​​ធ្វើការ​អប់រំ​តេ​ប៉ុណ្ណោះ មិន​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នោះ​ទេ ព្រោះ​សំអាង​ថា ពួក​គេ​មិន​ទាន់​បាន​ប្រព្រឹត្ត​បទល្មើស​ ។ លោកស្នងការ​រង​​​បញ្ជាក់​ដែរ​ថា នេះ​ចាត់ទុកជា​ការ​ទប់ស្កាត់​បាន​ទាន់​ពេលវេលា ​។ (សម្រួលដោយ៖ ស្រីណា​)