ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មថ្មីនេះ…​សង្ស័យ​ពាក់​ព័ន្ធ​ជាមួយ​លោក​​នាយ​ប៉ុ​ស្តិ៍​​ឃុំ​រាម​​ដែរ​?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា សមត្ថកិច្ច​បាន​និង​កំពុងបន្ត​​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​បញ្ជាក់​​រឿង​ពិត ដើម្បីចាត់​ការ​តាម​​ច្បាប់ដោយ​មិន​លើកលែង​ឡើយ​ ។ រីឯ​​ជន​ជាប់​ពាក់​ព​ន្ធ័​ផ្ទាល់ ​និង​អ្នក​រួមគំនិត​ គឺមាន​ប្រជា​កា​ពា​ភូមិ​៤​នាក់…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្ត​ឱ្យដឹងថា សមត្ថកិច្ច​បាន​និង​កំពុងបន្ត​​​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​បញ្ជាក់​​រឿង​ពិត ដើម្បីចាត់​ការ​តាម​​ច្បាប់ដោយ​មិន​លើកលែង​ឡើយ​ ។ រីឯ​​ជន​ជាប់​ពាក់​ព​ន្ធ័​ផ្ទាល់ ​និង​អ្នក​រួមគំនិត​ គឺមាន​ប្រជា​កា​ពា​ភូមិ​៤​នាក់ មាន​នាយ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​រាម​ម្នាក់ និង​ជនសង្ស័យ​ជា​ស៊ី​វិល​ម្នាក់ ទៀត​សរុប​មាន​ចំនួន​៦​នាក់​ ​ត្រូវ​បាន​អធិការ​នគរបាល​ស្រុក​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងកា​ខេត្ត​ ​ខណៈ​​មនុស្ស​ទាំង​៦​នាក់​នោះ​ ​សមត្ថកិច្ច​នៅ​មិន​ទាន់​​​បង្ហាញ​អត្តសញ្ញាណ​​ឱ្យស្គាល់នៅឡើយ ដោយ​កំពុងធ្វើការស្រាវ​ជ្រាវបន្តទៀត នៅថ្ងៃទី០៥ មិថុនា នេះ ។

គួររំលឹកថា ករណី​ឃាត​ត​កម្ម ហាក់​កើត​មាន​ឡើង​​បន្តបន្ទាប់​នៅ​ក្នុងស្រុក​ព្រៃ​នប់ ក្នុង​ចន្លោះ​ពី​ករណី​រំលោភ​​សម្លាប់​ក្មេង​ប្រុស​ស្រី​ពីរ​នាក់​នៅ​ក្នុង​ឃុំ​បិត​ត្រាំ​ង ដែល​ឃាតករ​ទើប​ក្របួចកបាននោះ ស្រាប់​តែ​​​​ករណី​​ឃាតកម្ម​ថ្មី​មួយទៀត កើត​នៅ​ក្នុងស្រុក​ព្រៃ​នប់​ដដែល ។ ​​​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​មាន​ស្នាម​របួស​ត្រង់.​ក និង​ក្បាល​ជា​ច្រើន​កន្លែង ហើយករណី​នេះ កំពុង​សង្ស័យ​​មាន​​ជាប់​ពាក់ព័ន្ធ​និង​សមត្ថកិច្ចជា​នាយ​នគរបាល​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​រាម​ ដែលឃុំនេះជាប់​និង​ឃុំ​ឃាតកម្ម​រំលោភ​សម្លាប់​ក្មេង​ប្រុស​ស្រី២​នាក់​បងប្អូន​នោះ​ផង​ដែរ ។

តាម​ប្រភព​​​​នគរបាល​ស្រុក​ព្រៃ​នប់​ឱ្យដឹង​ថា នៅ​ជិត​ស្ពាន​ទឹកសាប ​ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ​ប្រទះឃើញសាកសព​បុរស​ម្នាក់​ ត្រូវគេបោះចោល​នៅ​ជិត​ស្ពាន​អូរ​កំបុត ​ជាប់​ផ្លូវជាតិ​លេខ​៤ ក្នុង​គោល​បំណង​ ហាក់ដូចជា​បង្វែង​​ដាន​ដាក់​ទៅ​ក្នុង​ករណី​ផ្សេង​ ។

ក្រោយ​កើតហេតុ ក៏​មានការ​ស្រាវជ្រាវពី​សមត្ថកិច្ច​យ៉ាង​ល្អិតល្អន់ និង​ប្រើ​ជំនាញ​ច្បាស់លាស់ រហូត​មានការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នូវ​ជនស​ង្ស​យ័​មួយ​ចំនួន​ ដែល​សមត្ថកិក​ច្ច​ បាន​ដាក់​ការ​សង្ស័យ​ថា ​ជាប់​ពាក់​ព​ន្ធ័​ផ្ទាល់​និង​អ្នក​រួមគំនិត​ក្នុង​រឿង​ឃាត្តកម្ម​ខាងលើ ហើយ​ក្នុង​នោះ​​ក៏​​មាន​ជនសង្ស័យ​ម្នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួនជា​នាយ​​នគរបាល​ប៉ុ​ស្តិ៍ រដ្ឋបាល​ឃុំ​រាម​និង​ប្រជា​ការពារ​ភូមិ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ដដែល​បាន​ប្រាប់​ពី​សាវតា​ខ្លះ​ ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​នេះ ដើមហេតុ​ថា​ចេញពី​ជម្លោះ​រវាង​ជន​រង​គ្រោះ​និង​ម្ចាស់ផ្ទះ​មួយ​កន្លែង​នៅ​ទឹកសាប ដោយ​ប្រើ​ហិ​ង្សា​ទៅ​វិញ​ទៅ​មក រ​ហូត​ដល់​ជន​រង​គ្រោះ​ស្លាប់​ ។

ក្រោយ​ជន​រង​គ្រោះ​ស្លាប់ មិនដឹង​​យល់​ឃើញ​យ៉ាងម៉េច លោក​មេ​ប៉ុស្តិ៍ឃុំ​រាម​ ក៏មិន​រាយ​ការ​ណ៍​ជូន​ថ្នាក់
លើ បែរជា​​ឱ្យ​​ក្រុម​ប្រជា​ការពារ​ដឹក​សាកសព​ទៅ​បោះចោល​នៅ​ជិត​ស្ពាន​ទឹកសាប​ ​កាលពី​យប់​ថ្ងៃ​ទី​៣០​​ ឧសភា​ ២០១៩ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣១ ​ឧសភា​ ទើប​គេ​ប្រទះ​ឃើញ​សាកសព​នេះ ។ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ