ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បង្កើន​កោសិកា​ឈាមក្រហម គួរ​គិត​ពី​របប​អាហារ

4 ឆ្នាំ មុន

កង្វះ​ជាតិ​ដែក​ក្នុង​របប​អាហារ និង​ជីវជាតិ ផ្សេង​ៗ​ទៀត​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​កង្វះ​កោសិកា​គ្រាប់​ឈាមក្រហម ។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ទាំង​ប្រាំ​ដូច​ជា វីតាមីន B12, B6, B9, C…

កង្វះ​ជាតិ​ដែក​ក្នុង​របប​អាហារ និង​ជីវជាតិ ផ្សេង​ៗ​ទៀត​គឺជា​មូលហេតុ​ញឹកញាប់​បំផុត​នៃ​ការ​កង្វះ​កោសិកា​គ្រាប់​ឈាមក្រហម ។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ទាំង​ប្រាំ​ដូច​ជា វីតាមីន B12, B6, B9, C និង​E ប្រហែលជា​ជួយ​បង្កើន​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​បាន​។ យ៉ាងណាមិញ របប​អាហារ​ដែល​ជា​ជំនួយ​ក្នុង​ការ​បង្កើន​ចំនួន​កោសិកា​គ្រាប់​ឈាមក្រហម​ដែរ​នោះ​គួរតែ​មាន​ដូច​ខាងក្រោម​នេះ​៖

១-ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ៖ រឿង​នេះ​នឹង​ជួយ​រាង​កាយ​ក្នុង​ការ​បង្កើត​ឡើង​វិញ និង​ជំនួស​អ្វី​ដែល​បាត់បង់ ។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែល​រាល់ថ្ងៃ​នឹង​ជួយ​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​រាង​កាយ​បាន ។

អាហារ​សម្បូរ​ជាតិ​ដែក​មាន​ដូច​ជា ៖ •​សណ្តែក •​បន្លែ​ពណ៌​បៃតង​ដូច​ជា ត្រកួន ឬ​ស្ពៃ​ស្ពី​ណា​ច​ជាដើម ។ •​ផ្លែ​ឈើ​ក្រៀម •​សាច់​គ្រឿងក្នុង •​ស៊ុត​ពណ៌​លឿង •​សាច់​ក្រហម ។

២-ញ៉ាំ​ជាតិ​ទង​ដែង​ឲ្យ​បាន​ច្រើន ៖ ជាតិ​ទង​ដែង​គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​អាច​ជួយ​កោសិកា​​បង្កើត​ជាតិ​ដែក​សម្រាប់​កើតជា​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ពេល​រំលាយ​ជាតិ​ដែក​បាន ។ ជាតិ​ទង់ដែង​អាច​មាន​ក្នុង​សាច់​បក្សី សាច់សត្វ​មាន​សម្បក ថ្លើម​សត្វ គ្រាប់​ធញ្ញជាតិ សូកូឡា​ជាដើម ។ អ្នក​ក៏​អាច​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ទង​ដែង​បាន​ដែរ គឺ ៩០០​ម៉ៃ​ក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ ។ ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ ស្ត្រី​ដែល​មក​រដូវ​ត្រូវការ​ជាតិ​ទង់ដែង​ច្រើន​ជាង​បុរស ។

៣-ចូរ​ប្រាកដ​ថា អ្នក​ទទួល​បាន​ជាតិ​អាស៊ី​ហ្វូ​លី​ក​គ្រប់គ្រាន់​ហើយ ៖ អាស៊ីតហ្វូលីក​មានឈ្មោះ​មួយទៀត​ហៅ​ថា​វីតាមីន B9 ដែល​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​ធម្មតា​បាន ។ អ្នក​អាច​ទទួល​បាន​វីតាមីន​មួយ​នេះ​ពី​អាហារ​ដូច​ជា នំ​បុ័ង បន្លែ​ពណ៌​បៃតងចាស់ សណ្តែក និង​គ្រាប់​ធញ្ញជាតិ ។ អ្នក​ក៏​អាច​ប្រើ​ជា​ថ្នាំ​បំប៉ន ១០០​ទៅ ២៥០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ​បាន ។ សម្រាប់​ស្ត្រី​ដែល​មក​រដូវ​ទៀងទាត់​គួរតែ​ញ៉ាំ​វា​៤០០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ ខណៈ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​៦០០​ម៉ៃ​ក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។

៤-វីតាមីន C ៖ ចូរ​ញ៉ាំ​វីតាមីន C ផង​នៅ​ពេល​ដែល​អ្នក​លេបថ្នាំ​បំប៉ន​ជាតិ​ដែក​ដើម្បី​ជួយ​ជំរុញ​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែល​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​បង្កើន​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​កាន់តែ​ខ្លាំង ។ ការ​លេបថ្នាំ​វីតាមីន C ៥០០​មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ​ជាមួយនឹង​ថ្នាំ​ជាតិ​ដែក​នឹង​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែល​ទៅ​ក្នុង​រាង​កាយ​កាន់តែ​មាន​ប្រសិទ្ធភាព ។ យ៉ាងណាមិញ ចូរ​ប្រុង​ប្រយ័ត្ន​ផង​ពេល​ដែល​លេបថ្នាំ​ជាតិ​ដែក​ច្រើន ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​បាន ។

៥-វីតាមីន A ៖ វីតាមីន A ជួយ​ទ្រទ្រង់​ដល់​កោសិកា​មេ​ដើម្បី​បង្កើត​ជា​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ខួរឆ្អឹង តាម​រយៈ​ជួយ​ឲ្យ​ប្រាកដ​ថា ការ​ផលិត​របស់​កោសិកា​គ្រាប់​ឈាមក្រហម​មានការ​ចូលរួម​របស់​ជាតិ​ដែក​គ្រប់គ្រាន់​សម្រាប់​បង្កើត​ជា​អេ​ម៉ូ​គ្លូ​បី​ន​។ ដំឡូងជ្វា ការ៉ុត បន្លែ​ពណ៌​បៃតង ម្ទេស​ប្លោក​ក្រហម និង​ផ្លែ​ឈើ​ដូច​ជា ផ្លែ​ឪឡឹក សុទ្ធតែ​សម្បូរ​វីតាមីន A​។ សម្រាប់​តម្រូវការ​ប្រចាំ​ថ្ងៃ​វិញ ស្ត្រី​គឺ ៧០០​ម៉ៃ​ក្រូ​ក្រាម និង​បុរស​៩០០​ម៉ៃ​ក្រូ​ក្រាម​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ