ចម្រាញ់​អស់ចិត្ត​អស់ចង់ មី​យ៉ា​ន់​ម៉ា​រើស​បាន​បវរកញ្ញា​យូ​នី​វ៉ើ ២០១៩


ក្រុមហ៊ុន «Hello Madame» បាន​ទទួល​សិទ្ធិ​រៀបចំ​ការ​ប្រកួត​បវរកញ្ញា «​យូ​នី​វ៉ើមី​យ៉ា​ន់​ម៉ា ២០១៩» (Miss Universe Myanmar) ។ បេ​ក្ខ​នារី​នានា​បាន​សំដែង​ការ​ពេញចិត្ត និង​មាន​ក្ដី​រំភើប​ស្ថិត​ក្នុង​ឈុត​ហែល​ទឹក ក្រោយមក​ក៏​ស្ថិត​ក្នុង​ឈុត​រាត្រី មាន​ភាព​ឆើតឆាយ​ប្លែក​ៗ​គ្នា​ធ្វើ​ឲ្យ​គណៈកម្មការ​ធ្វើការ​ជ្រើសរើស​យ៉ាង​ផ្ចិតផ្ចង់ ។

ចំណាត់ថ្នាក់លេខ​១​បាន​ទៅ​លើ​នាង ​Swe Zin Htet និង​ជា​តំណាង​ទៅ​ចូលរួម​ប្រកួត​បន្ត​នៅ​លើ​វេទិកា «Miss Universe 2019» ចំណាត់ថ្នាក់​លេខ២​បាន​ទៅ​នាង​ Hmew Thet និង​បន្ត​នៅ​វេទិកា «Miss Grand International 2019», លេខ​៣​បាន​ទៅលើ​នាង Htet Thiri Zaw និង​ចូលរួម​ប្រកួត​នៅ​ក្នុង​វេទិកា «Miss Intercontinental 2019» ។

និងទី​៤​បាន​លើ​នាង Htun Palal Yatanar ចូលរួម​ប្រកួត​បន្ត​លើ​វេទិកា «Miss Face of Beauty International 2019» ចំណែក​ទី​៥​នាង​Lin Htet Htet Kyaw ត្រូវ​ប្រកួត​បន្ត​នៅ​ក្នុង «Miss World beauty Queen 2019» ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ