ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាក់ ឌី​ជូ​លី​ន មិន​ញញើត​នឹង​បញ្ចេញ​ភាព​សិច​ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង ហាក់ ឌី​ជូ​លី​ន បាន​សម្ញែង​នូវ​ភាព​សិច​ស៊ី​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​មិន​ញញើត​ពី​ការ​រិះគន់​របស់​មហាជន​នោះ​ឡើយ​។ តារា​រូប​នេះ​បញ្ជាក់​ថា ខ្ញុំ​ចូល​ចិត្ត​ភាព​សិច​ស៊ី​។ បើសិនជា​ខ្ញុំ​ផុស​ទៅ​អាច​នឹង​ប៉ះពាល់​ដល់​បង​ខ្លះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង ហាក់ ឌី​ជូ​លី​ន បាន​សម្ញែង​នូវ​ភាព​សិច​ស៊ី​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​មិន​ញញើត​ពី​ការ​រិះគន់​របស់​មហាជន​នោះ​ឡើយ​។ តារា​រូប​នេះ​បញ្ជាក់​ថា ខ្ញុំ​ចូល​ចិត្ត​ភាព​សិច​ស៊ី​។ បើសិនជា​ខ្ញុំ​ផុស​ទៅ​អាច​នឹង​ប៉ះពាល់​ដល់​បង​ខ្លះ សុំ​អូស​រំលង​ទៅ ព្រោះ​មនុស្ស​ម្នាក់​ៗ​ពេល​ខ្លះ​ក៏​អាច​មាន​ភាព​សិច​ស៊ី និង​មានការ​តែងខ្លួន​សុភាព​ដែរ ។

ហាក់ ឌី​ជូ​លី​ន ទើបតែ​បង្ហាញខ្លួន​សម្តែង​នៅ​ក្នុង​រឿង «​ភ្លើង​» ដែល​បាន​ចាក់​បញ្ចប់​នៅ​ស្ថានីយ​ទូ​ទស្សន៍​បាយ័ន​កាលពី​ពេល​ថ្មី​ៗ ។ បើ​ទោះ​ពី​ជា​បច្ចុប្បន្ន​ទីផ្សារ​សិល្បៈ​របស់​នាង​ហាក់​មិនសូវ​មាន​សន្ទុះ​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ តារា​រូប​នេះ​ក៏​មាន​ភាព​ហ៊ី​ហារ ស៊ី​វិ​ល័យ ដូច​តារា​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​តារា​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​នៅ​ក្នុង​ពិភព​សិល្បៈ​ផង​ដែរ បន្ទាប់​ពី​នាង​បាន​ព្យាយាម​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​ខុន​ដូ​ជាន់​ទី​១២ កាលពី​អំឡុង​ឆ្នាំ​២០១៧ ដែល​ការ​សម្លាប់​ខ្លួន​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ដោយសារ​វិបត្តិ​ស្នេហា​។

យ៉ាងណា​ជុំវិញ​បញ្ហា​នេះ ហាក់ ឌី​ជូ​លី​ន បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ការ​លើក​ឡើង​ពី​មូលហេតុ​ថា នាង លោត​ពីលើ​អគារ​ដោយសារ​រឿង​ស្នេហា​នោះ​។

នាង​បញ្ជាក់​ថា មូលហេតុ​អាច​មក​ពី​ឆុង​ឆ្នាំ ជាមួយនឹង​សព​របស់​ក្មេង​ស្រី​ម្នាក់​ដែល​នាង​បាន​ទៅ​ចូលរួម ដោយ​នាង​មាន​អាកា​រៈ​ប្លែក​ៗ​តាំងពី​ថ្ងៃ​នោះ​មក​។ នាង​ក៏​បាន​បន្ថែម​ថា ការ​ដែល​លោត​នេះ គឺ​មិន​បានដឹង​ខ្លួន​អ្វី​ទាំងអស់ ដោយ​មិន​ទាំង​ដឹង​ថា ខ្លួន​ឡើង​លើ​ខុន​ដូ​នោះ​តាំងពី​ពេល​ណា​មក​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ