ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​បាន​ទៀត​! បន្ទប់​ជួល​គេ​ដល់​ជាន់​ទី​២​ហើយ លប​មក​បាន​សម្រេច​ដដែល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ពី​ធ្វើការ​ទុក​ម៉ូតូ​មុខ​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​ជាប់រវល់​មក​ផឹកស៊ី​នៅ​ជាន់​ខាងក្រោម រួច​ឡើង​ទៅ​វិញ ស្រាប់តែ​ម៉ូតូ​ត្រូវ​ចោរលួច​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​រ​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ មិថុនា ២០១៩ នៅ​បន្ទប់​ជួល​ជាន់​ទី​២…

រាជធានី​ភ្នំពេញ ៖ មក​ពី​ធ្វើការ​ទុក​ម៉ូតូ​មុខ​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​ជាប់រវល់​មក​ផឹកស៊ី​នៅ​ជាន់​ខាងក្រោម រួច​ឡើង​ទៅ​វិញ ស្រាប់តែ​ម៉ូតូ​ត្រូវ​ចោរលួច​បាត់​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​រ​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ មិថុនា ២០១៩ នៅ​បន្ទប់​ជួល​ជាន់​ទី​២ ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​០៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម្ចាស់​ម៉ូតូ​ខាងលើ​ឈ្មោះ វ៉ា​ន់ ដ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល​ទីតាំង​កើតហេតុ មានស្រុក​កំណើត​ភូមិ​តា​អុង ឃុំ​ល្វែង​ឫស្សី ស្រុក​ជី​ក្រែក ខេត្តសៀមរាប​។

ប្រភព​ពី​ដើមបណ្តឹង​ឲ្យ​ដឹង​ថា មុន​កើតហេតុ ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​គាត់​បាន​ទុក​ម៉ូតូ​របស់​គាត់​ម៉ាក​ឌ្រី​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GX-
9480 នៅ​មុខ​បន្ទប់​ជួល​ជាន់​ទី​២ ហើយ​បាន​មក​អង្គុយ​ផឹកស៊ី​នៅ​បន្ទប់​មិត្តភក្តិ​ជាន់​ផ្ទាល់​ដី លុះ​ឈប់​ផឹក ក៏​ឡើង​ទៅ​ដេក​វិញ ស្រាប់តែ​ឃើញ​បាត់​ម៉ូតូ ទើប​ភ្ញាក់ផ្អើល​តែ​ម្តង​។

ក្រោយ​កើតហេតុ ម្ចាស់​ម៉ូតូ​បាន​ត្រឹម​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ចោម​ចៅ​៣ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ និង​ស្វែងរក​ជនសង្ស័យ​មក​ទទួលទោស​តាម​ផ្លូវច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ