ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! ឪពុក​ម្ដាយ​រវល់​ខួបកំណើត​ក្បែរ​ផ្ទះ ស្រាប់តែ​កូនស្រី​តូច​ត្រូវ​គេ​ធ្វើ​អី​ៗ​យ៉ាងឈឺផ្សា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជន​មាន​សន្ដាន​ចិត្តអាក្រក់​ម្នាក់​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​រំលោភ​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​ជាប់រវល់​ផឹកស៊ី នៅ​ក្នុង​ពិធី​ខួបកំណើត​កូន​របស់​បងប្រុស​ភ្លេចខ្លួន ។ លុះ​ក្រោយ​ពេល​នឹកឃើញ​ដល់​កូន​ស្រាប់តែ​បាត់​មិនឃើញ​មិនដឹង​ជា​ទៅ​ណា​ទើប​ឪពុក​ម្ដាយ​បាន​នាំ​គ្នា​តាម​រក និង​ស្រែកហៅ ពេល​នោះ​ស្រាប់តែ​ឃើញ​កូនស្រី​ដើរ​ចេញពី​ក្នុង​គ​ម្ពោ​ធ​ព្រៃ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជន​មាន​សន្ដាន​ចិត្តអាក្រក់​ម្នាក់​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​រំលោភ​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែង ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​ជាប់រវល់​ផឹកស៊ី នៅ​ក្នុង​ពិធី​ខួបកំណើត​កូន​របស់​បងប្រុស​ភ្លេចខ្លួន ។ លុះ​ក្រោយ​ពេល​នឹកឃើញ​ដល់​កូន​ស្រាប់តែ​បាត់​មិនឃើញ​មិនដឹង​ជា​ទៅ​ណា​ទើប​ឪពុក​ម្ដាយ​បាន​នាំ​គ្នា​តាម​រក និង​ស្រែកហៅ ពេល​នោះ​ស្រាប់តែ​ឃើញ​កូនស្រី​ដើរ​ចេញពី​ក្នុង​គ​ម្ពោ​ធ​ព្រៃ និង​ស្រែកយំ​ខ្លាំង​ៗ ក្នុង​ស្ថានភាព​ភិតភ័យ និង​ឈឺចាប់​បំផុត ។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​គុម្ពោត​ព្រៃ​ស្ថិត​នៅសង្កាត់រលួស រាជធានី​ភ្នំពេញ ។ ជន​ស្ទាវ​ខាងលើ​មានឈ្មោះ ចេ​ង ណុ​ប អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ជាមួយ​យាយ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពីរកឃើញ​ឪពុក​ម្ដាយ​ក៏​សួរនាំ​ពី​មូលហេតុ​ដែល​នាង​យំ ទើប​ដឹង​ថា នាង​ត្រូវ​ជន​ស្ទាវ​អន្ធពាល​ខាងលើ​ចាប់​ឲ្យ​បៀម​ប្រដាប់​ភេទ និ​រំលោភ​នៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ ដែល​នាង​រត់​ចេញ​មក​នោះ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៥​ឆ្នាំ បាន​រង​របួស​ជាំ​ប្រដាប់​ភេទ ជាំ​ភ្លៅ​ស្ដាំ​២​កន្លែង និង​ឆ្អឹងជំនី​ខាងឆ្វេង​២​កន្លែង ដោយ​ជន​នោះ​ធ្វើ​ទារុណកម្ម​ក្ដិច​មួល មិន​ឲ្យ​ស្រែក​ពេល​ចាប់រំលោភ ។

មន្ត្រី​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ អ៊ុំ​ប្រុស​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ ដែល​មានផ្ទះ​ជាប់​របង​គ្នា​បាន​ធ្វើ​ពិធី​ខួបកំណើត​ឲ្យ​កូន និង​បាន​អញ្ជើញ​ឪពុក​ម្ដាយ​របស់​នាង​ឲ្យ​ទៅ​ចូលរួម​សប្បាយ និង​ហូប​ចុក​អាហារ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ពិធី​នោះ ។ លុះដល់​ពេល​កម្មវិធី​ចាប់ផ្ដើម​នាង​ត្រូវ​បាន​ឪពុក​ម្ដាយ​យក​ទៅ​ជាមួយ​ដែរ ហើយ​ខណៈនោះ​ដោយ​អាង​ថា ផ្ទះ​កម្មវិធី និង​ផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ជាប់​គ្នា​ហើយ​នោះ​នឹកឃើញ​ថា មិន​មានរឿង​អ្វី​កើតឡើង​ទេ ។ ទើប​ឪពុក​ម្ដាយ​ហាក់​មានការ​ធ្វេសប្រហែស​បន្តិច​ដោយ​សប្បាយ​ភ្លេចខ្លួន​មិន​បាន​មើល​កូនស្រី ឬ​ហៅ​នាង​ឲ្យ​នៅ​ក្បែរ​ខ្លួន​នោះ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​បាន​ចាប់​កូនស្រី​នាំ​យក​ទៅ​ក្នុង​គ​ម្ពោ​ធ​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​បន្តិច រួច​ធ្វើ​ទារុណកម្ម​ដោយ​ក្ដិច​មួល​នាង​មិន​ឲ្យ​ស្រែក និង​បង្ខំ​ឲ្យ​នាង​បៀម​ប្រដាប់​ភេទ ព្រមទាំង​រំលោភ​សេពសន្ថវៈ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​តូច​មានការ​ឈឺចាប់​ស្រែកយំ​ខ្លាំង​ៗ ប៉ុន្តែ​ពេល​នោះ​ពុំ​មាន​នរណា​បានដឹង​ឡើយ ។ ចំណែក​ឪពុក​ម្ដាយ​ក្រោយ​ពី​សប្បាយ​រីករាយ​មួយសន្ទុះ​ទើប​នឹកឃើញ​ដល់​កូនស្រី ស្រាប់តែ​បាត់​មិនឃើញ​នាង​ក៏​បាន​នាំ​គ្នា​តាម​រក​ស្រាប់តែ​ឃើញ​កូនស្រី​រត់​ចេញពី​ក្នុង​គ​ម្ពោ​ធ​ព្រៃ និង​ស្រែកយំ​ខ្លាំង​ថែម​ទៀត​ផង ។ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​សួរនាំ​ទើប​កូនស្រី​ប្រាប់​ថា ត្រូវ​បាន​ជនពាល​ម្នាក់​នោះ​ចាប់​ឲ្យ​បៀម​ប្រដាប់​ភេទ និង​រំលោភ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ រួច​ហើយ​ពួក​គាត់​បាន​ខ​ល​ប្ដឹង​នគរបាល​ប៉ុស្តិ៍​រលួស​ឲ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ភ្លាម លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ឲ្យ​ចុះ​ទៅ​ចាប់ខ្លួន​ជន​នោះ​បាន​ភ្លាម​ៗ រួច​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ព្រមទាំង​ឲ្យ​ឪពុក​ម្ដាយ​ក្មេង​ស្រី​ខាងលើ​ទៅ​ដាក់​ពាក្យបណ្ដឹង ជា​លាយលក្ខណ៍អក្សរ​តាម​ច្បាប់ ។

បន្ទាប់​ពី​ការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បែប​នេះ​មែន ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​នៅឡើយ​ទេ ដោយ​ត្រូវ​បាន​ឪពុក​ម្ដាយ​នាង​ទៅ​ទាន់ ខ្លួន​ក៏​ប​ញ្ឃ​ប់​សកម្មភាព និង​លែង​ឲ្យ​នាង​ត្រឡប់​ទៅ​វិញ ក្រោយមក​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង ។ លោក​វរៈសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ថា នេះ គឺ​បទល្មើស​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ហើយ​ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​បាន​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ជន​នោះ​តាម​ច្បាប់​ហើយ ។

ទន្ទឹម​នឹង​នេះ​ដែរ លោក​ក៏​សូម​ក្រើនរម្លឹក​ផង​ដែរ ដល់​ឪពុក​ម្ដាយ​អាណាព្យាបាល​ទាំងអស់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មើល​កូនចៅ​តូច​ៗ​ឲ្យ​បាន​ល្អ ដើម្បី​ចៀសវាង​ត្រូវ​ជន​អគតិ​ធ្វើបាប​បែប​នេះ ៕ កែសម្រួលដោយ ​៖ ​សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ