ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សួរ​កម្ពុជា​ពី​រឿង​ឥទ្ធិពល​របស់​ចិន

4 ឆ្នាំ មុន

ចិន​បាន​ក្លាយជា​ប្រធានបទ​ចោទសួរ​មួយ​នៅ​ជប៉ុន នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​ទី​នេះ ហើយ​ចូលរួម​វេទិកា​មួយ​ស្តី​ពី​អនាគត​អាស៊ី​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​នី​កេ ( Nikkei) របស់​ជប៉ុន…

ចិន​បាន​ក្លាយជា​ប្រធានបទ​ចោទសួរ​មួយ​នៅ​ជប៉ុន នៅ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​ទី​នេះ ហើយ​ចូលរួម​វេទិកា​មួយ​ស្តី​ពី​អនាគត​អាស៊ី​ឆ្នាំ​២០១៩ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​នី​កេ ( Nikkei) របស់​ជប៉ុន ។

បំណុល​ចិន ឥទ្ធិពល​របស់​ចិន និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​កបាន​ក្លាយជា​ប្រធានបទ​ជជែក​ដេញដោល និង​ចោទសួរ​សម្តេច​តេ​ជោ និង​លោក​មហា​ធៀរ​នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ Nikkei Asian Review ។

នៅ​ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​បាន​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​ទេ ហើយ​ចិន​ក៏​មិន​បាន​លូកដៃ​ចូល​ជ្រៅ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព និង​អធិបតេយ្យ​របស់​កម្ពុជា​ឡើយ ។ ចិន​មិន​បាន​ប្រាប់​កម្ពុជា​ត្រូវធ្វើ​នេះ ឬ​ធ្វើ​នោះ​ឡើយ ។

ចំពោះ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​សម្តេច​ថា ការ​កើនឡើង​នៃ​ជម្លោះ​នេះ​អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​របស់​សេដ្ឋកិច្ច​តូច​ៗ ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​សេរី ។

ចំណែក​លោក​មហា​ធៀ​វិញ​បាន​លើក​ឡើង​ថា ម៉ា​ឡេ​ស៊ី​នឹង​នៅ​តែ​បន្ត​ប្រើ​ទូរស័ព្ទ និង​បច្ចេកវិទ្យា​របស់​Huawei ។ លោក​បាន​សរសើរ​ដល់​បច្ចេកវិទ្យា Huawei ហើយ​ចោទសួរ​ដល់​ចេតនា​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ការ​ប្រឆាំង​ចំពោះ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​របស់​ចិន ៕​ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ