ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មាន​ប្រូតេអុីន​ខ្ពស់ ​គ្មាន​អ្វី​ជាង​អយ​ស្ទ័​រ​ទេ

4 ឆ្នាំ មុន

អយ​ស្ទ័​រ​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអុីន​ប្រកបដោយ​គុណភាព​ខ្ពស់​ដ៏​ឆ្លាត​វៃ​មួយ​ប្រភេទ ដោយ​សាច់​អយ​ស្ទ័​រ​១០០​ក្រាម​អាច​ផ្តល់​ជា​ជីវជាតិ​មួយ​នេះ​រហូត​ដល់​៧​ក្រាម​ឯណោះ​។ វា​ក៏​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ប្រូតេអុីន​មួយ​ពេញលេញ​ដែរ មាន​ន័យ​ថា​វា​ផ្ទុក​ទៅ​ដោយ​អាស៊ីត​អា​មី​ណេ​សំខាន់​ៗ​ទាំង​ប្រាំបួន​ដែល​រាង​កាយ​ត្រូវការ ។ ការ​បន្ថយ​ប្រភព​ប្រូតេអ៊ីន​ក្នុង​របប​អាហារ និង​អាហារ​សម្រន់​អាច​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀត ។ អាហារ​សម្បូរ​ប្រូតេអ៊ីន​នឹង​ជួយ​រក្សា​លំនឹង​នៃ​ភាព​ឃ្លាន…

អយ​ស្ទ័​រ​គឺជា​ប្រភព​នៃ​ជាតិ​ប្រូតេអុីន​ប្រកបដោយ​គុណភាព​ខ្ពស់​ដ៏​ឆ្លាត​វៃ​មួយ​ប្រភេទ ដោយ​សាច់​អយ​ស្ទ័​រ​១០០​ក្រាម​អាច​ផ្តល់​ជា​ជីវជាតិ​មួយ​នេះ​រហូត​ដល់​៧​ក្រាម​ឯណោះ​។ វា​ក៏​ផ្ទុក​ទៅ​ដោយ​ប្រភេទ​ប្រូតេអុីន​មួយ​ពេញលេញ​ដែរ មាន​ន័យ​ថា​វា​ផ្ទុក​ទៅ​ដោយ​អាស៊ីត​អា​មី​ណេ​សំខាន់​ៗ​ទាំង​ប្រាំបួន​ដែល​រាង​កាយ​ត្រូវការ ។

ការ​បន្ថយ​ប្រភព​ប្រូតេអ៊ីន​ក្នុង​របប​អាហារ និង​អាហារ​សម្រន់​អាច​ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀត ។

អាហារ​សម្បូរ​ប្រូតេអ៊ីន​នឹង​ជួយ​រក្សា​លំនឹង​នៃ​ភាព​ឃ្លាន តាម​រយៈ​ការ​បង្កើន​អ័​៊​រ​ម៉ូ​ន​ជំរុញ​ដល់​ការ​ឆាប់​ឆ្អែត​ដូច​ជា Peptide YY និង Cholecystokinin (CCK) ។ របប​អាហារ​មាន​ជាតិ​ប្រូតេអុីន​ខ្ពស់​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ទម្ងន់ និង​សម្រក​ទម្ងន់​បាន​ល្អ​ជាង​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​ទៅ​ទៀត ។

ការ​ដែល​មាន​របប​អាហារ​មាន​ជាតិ​ប្រូតេអុីន​ខ្ពស់ ក៏​មាន​ប្រយោជន៍​ដល់​ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ ជា​ពិសេស​អ្នកជំងឺ​ទឹកនោមផ្អែម​តែ​ម្តង ។ តាម​ការ​រំលឹក​ឡើង​វិញ​នៃ​ការ​សិក្សា​ចំនួន​៩ បាន​បញ្ជាក់​ថា របប​អាហារ​មាន​ជាតិ​ប្រូតេអុីន​ខ្ពស់ អាច​បញ្ចុះ​កម្រិត Hemoglobin A1c បាន​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។ Hemoglobin A1c គឺជា​សារធាតុ​សម្គាល់​មួយ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម លើ​មនុស្ស​ពេញវ័យ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ។

ក្រៅពី​នេះ​របប​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ប្រហែលជា​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន ជា​ពិសេស​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​តែ​ម្តង ។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រុ​តេ​អុីន​ខ្ពស់ ក៏​ជួយ​បន្ថយ​ចំនួន​ខ្លាញ់ Triglycerides ផង​ដែរ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ