ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Nat សមាជិក​ក្រុម Avenger ភ្ជាប់ពាក្យ​ហើយ

4 ឆ្នាំ មុន

នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន (Scarlett Johansson) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ដែលសម្តែងជាតួអង្គ Nat សមាជិកក្នុងក្រុម «Avenger» បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ ក្រោយ​ពី​ភ្ជាប់ពាក្យ​ជាមួយ​លោក​ខូ​លី​ន…

នាង​ស្កា​ឡេ​ត ចូ​ហាន​សុ​ន (Scarlett Johansson) តារា​សម្តែង​ដ៏​ស្រស់​ស្អាត​ដែលសម្តែងជាតួអង្គ Nat សមាជិកក្នុងក្រុម «Avenger» បាន​បង្ហាញ​ក្តី​សប្បាយ​រីករាយ ក្រោយ​ពី​ភ្ជាប់ពាក្យ​ជាមួយ​លោក​ខូ​លី​ន ចូ​ស (Colin Jost) គូស្នេហ៍​របស់​ខ្លួន ។ ចូ​ហាន​សុ​ន និង​លោក​ចូ​ស ស្រឡាញ់​គ្នា​តាំងពី​ឆ្នាំ​២០១៧​មក ។

ស្នេហា​ផ្អែមល្ហែម​របស់​ពួក​គេ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទន្ទឹងរង់ចាំ​ថា​តើ​នៅ​ពេល​ណា​ពួក​គេ​ភ្ជាប់ពាក្យ ? ចុង​ក្រោយ​តំណាង​របស់​នាង​ចូ​ហាន​សុ​ន​បង្ហើប​ឲ្យ​ដឹង​តាម​រយៈ «AP» ថា​បច្ចុប្បន្ន​ពួក​គេ​បាន​ភ្ជាប់ពាក្យ​រួច​ហើយ គ្រាន់តែ​មិន​ទាន់​កំណត់​ថ្ងៃ​រៀប​ការ​នៅ​ពេល​ណា ?

ចាត់​ទុក​ថា​ជា​លើក​ទី​៣​ដែល​តារា​សម្តែង​អាយុ​៣៤​ឆ្នាំ​ចូ​ហាន​សុ​ន​នឹង​រៀប​ការ ដោយ​មុន​នេះ​ធ្លាប់​រៀប​ការ​ជាមួយ​លោក​ Ryan Reynolds និង​លោក ​Romain Dauriac ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ