កុំចង់ខ្លាំង តារាស្រីដ៏ល្បីរបស់កូរ៉េរូបនេះវ៉ៃទាំងអ្នករត់តាក់ស៊ី វ៉ៃទាំងប៉ូលិស
ហាន់ ជីស៊ុន (Han Ji Sun) តារាសម្តែងជនជាតិកូរ៉េមានរឿងអាស្រូវមួយ គឺបានវាយតប់អ្នកបើកតាក់សុីម្នាក់ កាលពីថ្ងៃទី២៣ ឧសភា ២០១៩…
ហាន់ ជីស៊ុន (Han Ji Sun) តារាសម្តែងជនជាតិកូរ៉េមានរឿងអាស្រូវមួយ គឺបានវាយតប់អ្នកបើកតាក់សុីម្នាក់ កាលពីថ្ងៃទី២៣ ឧសភា ២០១៩…
ហាន់ ជីស៊ុន (Han Ji Sun) តារាសម្តែងជនជាតិកូរ៉េមានរឿងអាស្រូវមួយ គឺបានវាយតប់អ្នកបើកតាក់សុីម្នាក់ កាលពីថ្ងៃទី២៣ ឧសភា ២០១៩ ។ នេះបើតាមរយៈការបង្ហើបឲ្យដឹងតាមសារព័ត៌មានរបស់អ្នកបើកបរឈ្មោះ «អេ» ជាឈ្មោះសន្មតរបស់ជនរងគ្រោះ ។
តារាសម្តែងអាយុ២៤ឆ្នាំរូបនេះស្ថិតក្នុងស្ថានភាពស្រវឹង បានវាយតប់អ្នកបើកបរក្នុងរថយន្តនៅត្រង់ភ្លើងស្ដុប ។ លើសពីនេះក៏បានវាយក្បាលដោយប្រើបំពង់ទឹកក្ដៅ ដោយចោទប្រកាន់លោកអេថា មិនព្រមបើកទៅផ្លូវដែលនាងចង់ទៅ ។ លោកអេបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា «នៅ សុខៗនាងវាយតប់ខ្ញុំ រួមទាំងជេរស្ដីយ៉ាងខ្លាំង» ។
នៅពេលនាំខ្លួនទៅប៉ុស្ដិ៍ប៉ូលិសរបាយការណ៍បញ្ជាក់ថា នាងហាន់ ជីស៊ុន នៅតែបញ្ចេញកំហឹងបន្តទៀត ដល់ថ្នាក់វាយតប់ប៉ូលិសព្រោះខឹងព្យាយាមចូលចាប់ខ្លួន រួមទាំងខាំដៃប៉ូលិសម្នាក់ និងធាក់ជាច្រើននាក់ទៀត ។ នាងហាន់ ជីស៊ុន រងការពិន័យជាប្រាក់៥លានវ៉ុន ឬប្រហែល៤០០០ដុល្លារ រួមទាំងហាមសម្តែងរយៈពេល១ឆ្នាំ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ