លោក ដានីញេល ក្រេក (Daniel Craig) អាយុ៥១ឆ្នាំ និងក្រុមការងារបានថតរឿងផ្នែកស៊ើបអង្កេត «ជេមស្ប៊ន០០៧» នៅប្រទេសហ្សាម៉ាអុីក មានឈុតមួយតម្រូវឲ្យលោករត់យ៉ាងលឿន ។ ពីដំបូងហាក់ដូចជាគ្មានបញ្ហាទេ ប៉ុន្តែក្រោយមកលោកក្រេកក៏ដួល និងរបួសត្រង់កជើងធ្ងន់ត្រូវនាំយកទៅសង្គ្រោះបន្ទាន់នៅអាមេរិក ។
លទ្ធផលពីការត្រួតពិនិត្យ លោកក្រេកត្រូវវះកាត់កជើង និងសម្រាកព្យាបាល២សប្ដាហ៍។ ទោះបីជាតារាឯកនៅក្នុងរឿងត្រូវសម្រាកព្យាបាលក៏ដោយ ប៉ុន្តែការកំណត់រយៈពេលបញ្ចាំងនៅដូចដើម ។
ការថតរឿងនៅដំណើរការបន្ត ខណៈពេលលោកក្រេកជាតួអង្គនៅក្នុងរឿងកំពុងស្ថិតក្នុងពេលព្យាបាល២សប្ដាហ៍ ក្រោយពីវះកាត់ ។ រឿងនេះនឹងកំណត់ពេលបញ្ចាំងនៅថ្ងៃទី៨ ខែមេសាឆ្នាំ២០២០ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ