ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន ប៉ះពាល់​ដល់​កម្ពុជា​តិចតួច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន អ្នក​ដែល​ប៉ះពាល់​នោះ គឺ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន អ្នក​ដែល​ប៉ះពាល់​នោះ គឺ ជា​ប្រទេស​ទាំង​ពីរ​តែ​ម្តង ហើយ​ប្រទេស​ផ្សេង​ៗ​ប៉ះពាល់​តិចតួច​តែ​ប៉ុណ្ណោះ ។ សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា​នេះ​ថា សង្គ្រាម​ពា​ណិ​ជ្ជ​កម្ម​អា​មេ​រិ​ក និង​ចិន​មិន​បាន​ប៉ះពាល់​ធំដុំ​នោះ​ទេ គឺ​ប៉ះពាល់​តិច​តែ​ប៉ុណ្ណោះ​ព្រោះថា កម្ពុជា​មិន​បាន​ចាំ​យក​ធ្វើ​ពាណិជ្ជកម្ម​តែ​ជាមួយ​អា​មេ​រិ​ក និង​ចិន​នោះ​ទេ ។

កម្ពុជា​បាន​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ជា​ច្រើន ដូច​ជា ជប៉ុន ជាដើម ។ យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បាន​អះអាង​ថា សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែរ កម្ពុជា​មិន​បាន​ប៉ះពាល់​ដំណើរ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ ។ យ៉ាងណា​ក្តី​សម្តេច​តេ​ជោ បាន​សម្តែ ង​ក្តី​សង្ឃឹមថា ប្រទេស​មហាអំណាច​ទាំង​ពីរ​រក​ដំណោះស្រាយ​ដោយ​ប្រកាន់​គោល ការណ៍​ឈ្នះ​ៗ​រៀងខ្លួន ។

សម្តេច​ក៏​អំពាវនាវ​ដល់​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ថា ធ្វើ​យ៉ាងណា​ឲ្យ​ជៀស​ចេញ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក និង​ចិន ដោយ​កុំ​ឲ្យ​គេ​ថា ដំរី​ជល់​គ្នា ងាប់​ស្រមោច​ច​ង្អា​រ​ឲ្យ​សោះ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ